ក្រសួង​មហាផ្ទៃ​ព្រមាន​ហើយ!! បើមានមន្រ្តីនគរបាលរូបណាយកលុយប្រជាពលរដ្ឋ រឿងធ្វើអត្តសញ្ញាណប័ណ្ណ​ ក្រសួងប្រាកដជា…

ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្នងការដ្ឋាននគរបាលខេត្តកំពត បានដឹកនាំកម្លាំងជំនាញផ្នែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​ ចុះបំពេញបែបបទ​ ដើម្បីធ្វើ​​អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​ជូនប្រជាពលរដ្ឋ​​ ដែលស្ថិតក្នុងភូមិសាស្រ្ត​​ ស្រុកជុំគិរី​​ ស្រុកអង្គរជ័យ និងក្រុងកំពត ខេត្តកំពត។ (រូបភាព៖ ហ្វេសប៊ុក អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម) មន្ត្រី​ក្រសួងម​ហាផ្ទៃ បាន​ព្រមាន​ចាត់​វិធានការ​ច្បាប់​ទៅ​លើ​មន្ត្រី​នគរបាល​​ណា​ដែល​យក​លុយ​ពី​ប្រជា​ពលរដ្ឋ​ជា​ថ្នូរ​នឹង​ការ​ផ្ដល់​អត្តសញ្ញាប័ណ្ណ ខណៈ​ក្រសួង​បាន​អំពាវនាវ​ទៅ​ពលរដ្ឋ​ឲ្យ​​ទៅ​ស្នើ​សុំ​អត្ត​សញ្ញា​ប័ណ្ណ ឬ​ក៏​ប្តូរ​អត្តសញ្ញាណ​ប័ណ្ណ​ថ្មី ដើម្បី​ទទួល​បាន​ប្រយោជន៍​ស្រប​ច្បាប់។ក្នុង​សេចក្ដី​ជូន​ដំណឹង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ

Read more

សេចក្តីសម្រេច​ដក​មន្ត្រី​ប៉ូលិស​បម្រើ​ការ​នៅ​ទី​ស្នាក់​ការ​ផ្ដល់​លិខិត​ឆ្លង​ដែន ដែល​បដិសេធ​មិន​ទទួល​ប្រាក់​រៀល

ភ្នំពេញ៖ មន្ត្រី​ប៉ូលិស​ឋានន្តរសក្ដិ​វរសេនីយ៍ទោ គឺ​អ្នក​ស្រី គ្រី ណារី បម្រើ​ការ​នៅ​ទី​ស្នាក់​ការ​ផ្ដល់​លិខិត​ឆ្លង​ដែរ​សាខា​អ៊ីអន​ខណ្ឌ​សែនសុខ ដែល​រង​ការ​ចោទ​ប្រកាន់​ពី​ប្រជាពលរដ្ឋ​ថា​បដិសេធ​មិន​ទទួល​យក​ប្រាក់​រៀល​ខ្មែរ​ថ្លៃ​សេវា​ធ្វើ​លិខិត​ឆ្លង​ដែន​នោះ នៅ​ព្រលប់​នេះ មាន​ដំណឹង​ចេញ​មក​ថា ត្រូវ​ថ្នាក់​លើ​សម្រេច​ដក​ចេញ​ពី​កន្លែង​បម្រើ​ការ​នៅ​ទី​ស្នាក់​ការ​ផ្ដល់​ជូន​លិខិត​ឆ្លង​ដែន​សាខា​អ៊ីអន​ខណ្ឌ​សែនសុខ​ហើយ។ តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម នៅ​ព្រលប់​នេះ បាន​​ឲ្យដឹង​ថា ក្រោយ​មាន​បាតុភាព​ដែល​លើក​ឡើង​ពី​ករណី​អ្នក​ស្រី គ្រី ណារី មន្ត្រី​ពាក់​ស័ក្ដិ​៤កន្លះ​ពី​បញ្ហា​បដិសេធ​មិន​ទទួល​យក​ប្រាក់​រៀល​ខ្មែរ​លើ​សេវា​ធ្វើ​លិខិត​ឆ្លង​ដែន ពី​ប្រជាពលរដ្ឋ​ឈ្មោះ សេង សុខរ៉េម

Read more