លោកសង្ឈមួយអង្គរងការរិះគន់ខ្លាំងពីសំណាក់មហាជនដោយសារតែប្រើរបស់ប្រេនៗលែងកាន់ថង់យាមកាន់កាបូបLVតែគ្មានក្រសួងពាក់ព័ន្ធណាអើពើ

ពិតណាស់ពាក្យថាលោកសង្ឃគឺជាមនុស្សម្នាក់ដែលលះបង់សឹងតែគ្រប់យ៉ាងនឹងរស់នៅដោយសារការដើរបិណ្ឌបាត ឬនិមន្តប្រោសសត្វលោកដើម្បីទទួលបានចង្ហាន់សម្រាប់ទ្រទ្រង់ជីវិត ជាពិសេសគឺរៀនធម៌កាន់សីលដើម្បីបង្រៀនមនុស្សលោកអោយដើរលើផ្លូវល្អ។

ប៉ុន្តែបច្ចុប្បន្ននេះមិនមានព្រះសង្ឃដែលត្រងត្រាបតាមច្បាប់វិន័យបានទាំងអស់នោះទេព្រោះមានសង្ឃខ្លះមួយចំនួនតូច បួសដើម្បីចិញ្ចឹមខ្លួននិងគ្រួសារ សង្ឃខ្លះបួសបោកប្រាស់គេ សង្ឃខ្លះទៀតបួសដើម្បីភាពហ៊ឺហាជាដើម ទោះជាយ៉ាងណាក៏មានសង្ឃដែលត្រឹមត្រូវជាច្រើនផងដែរ។

ថ្មីៗនេះមានព្រះសង្ឃមួយអង្គរងការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជនដែលពិបាកមើលសកម្មភាពដែលខុសពីច្បាប់ទម្លាប់របស់ព្រះសង្ឃក្នុងសាសនា ជាពិសេសក៏ដោយសារសាសនាព្រះពុទ្ធជាសាសនារបស់រដ្ធទើបមហាជនមិនអាចទប់អារម្មណ៍មិនបញ្ចេញមតិបាន។

តាមរយៈផេក Mother of Mentioned មួយបានបញ្ចេញមតិតថា៖ «លោកសង្ឃសម័យឥឡូវប្រើសុទ្ធតែពាក្យខ្ញុំនិងអ្នកឯង?

អូ…ម៉ែព្រះ! លោកនៅភ្លឺ ឬនៅងងឹតវាជារឿងរបស់លោក គ្មាននរណាច្រណែនលោកយាយទេ តែលោកយាយខុសអាបត្តិ ក្លាយទៅជាសង្ឃគ្មានវិន័យ គ្មានសេចក្តីថ្លៃថ្នូរ មិនស្គាល់វត្តអារាម ហេរទៅលិចទៅកើតតាមតែអំពើចិត្ត យកអំពើល្អមកបាំងមុខដោយអត់កេរ្តិ៍ខ្មាស ទាំងដែលខ្លួននៅរុំស្បង់ជីពរនៅឡើយតែយួរកាបូបប្រេន លែងប្រើថង់យាម លែងមានពុទ្ធដិកា គឺនិយាយយកៗ។

មិនច្រណែនទេ តែវាប៉ះពាល់ដល់សាសនាបានជាគេនិយាយ។ បើធ្វើល្អដោះស្បង់ជីពរចេញ រឺធ្វើល្អក្នុងនាមជាសង្ឃដែលគោរពសាសនាអោយខ្ជាប់ខ្ជួនមាននរណាគេទៅថាអីលោកយាយទៅ?

ទោសៈមោហៈពេញខ្លួនមកបួសជាសង្ឃ? លោភអួត លោភអាង និយាយស្តីដូចក្មេងបៅដោះ អត់ជាងនេនក្នុងវត្តទៀតនៅមកខ្លាំងទៅកើត។ សម័យនេះណាលោកយាយ បើធ្វើល្អមួយមកបាំងអាក្រក់មួយគឺមិនជិតទេ។ លាចាកកាឡេសអួតហ្នឹងអោយអស់សិនទៅចាំមកបួសជាសង្ឃ។

បើអ្នកមិនដឹងអ្នកមិនយល់ ឃើញអំពើដែលធ្វើល្អខាងក្រៅ ច្បាស់ជេរអ្នក​ post តែអ្នកដឹងច្បាស់ នោះនឹងដឹងថាយ៉ាងណា។ សូមតាមដាននិងវិនិច្ឆ័យចុះ

ក្រសួងធម្មកា និងសាសនា​ សូមមេត្តាស្រាវជ្រាវផងទាន កុំឲ្យសាសនាធ្លាក់ចុះដោយសារបុគ្គលសង្ឃមួយចំនួនតូច»

ប្រភព៖ CAMBO TREND

Leave a Reply

Your email address will not be published. Required fields are marked *