ខ្លោចចិត្តណាស់! មានជំងឺប្រចាំកាយ ការហើយបាន៣ខែ ដាច់ចិត្តធ្វើអត្តឃាតចោល……….

ភ្នំពេញ៖ ស្ត្រីម្នាក់ព្រោះតែមានជំងឺប្រចាំកាយ រៀបការបានជាង៣ខែដាច់ចិត្តចងកសម្លាប់ខ្លួនចោលប្តី ឲ្យនៅពោះម៉ាយ បង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០១៩ នៅផ្ទះរបស់ខ្លួន ជាន់ឡៅតឿ ផ្លូវបេតុង ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

សពស្ត្រី ចងកមានឈ្មោះ ខៀវ ដារ៉ា អាយុ២២ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះអត់លេខ ក្រុម៣ ភូមិ អូរអណ្តូង១ សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ ទើបនិងការប្តី បានជាង ៣ខែ
ចំណែកបុរសជាប្តីមិនបានឲ្យដឹងឈ្មោះ ។

តាមសម្តីបុរសជាប្តីបានឲ្យដឹងថា នៅថ្ងៃសំរាកពីការងារ រូបគាត់បាននៅផ្ទះជាមួយប្រពន្ធ និងម្តាយក្មេក បានអង្គុយលក់ដូរនៅមុខផ្ទះដូចសព្វដង ពេលនោះដែរ ប្រពន្ធរបស់គាត់ក៏បានឡើងទៅដេក នៅក្នុងបន្ទប់របស់ខ្លួន ជាន់ឡៅតឿ ដោយមិនមានរឿងហេតុអ្វីនោះទេ លុះមកដល់ចំនុចកើតហេតុ រូបគាត់ជាប្តីឆ្ងល់ថា ប្រពន្ធ ដេកយូរៗម្លេះ ក៏បានឡើងទៅគោះទ្វារហៅ តែពេលឡើងទៅដល់ ស្រាប់តែទ្វារចាក់គន្លឹះពីក្នុងស្រែកហៅ ក៏គ្មានអ្នកឆ្លើយ ពេលនោះដែររូបគាត់ក៏បានឆ្លងតាមវេរ៉ងដា បើកបង្អួចមើល ក៏ស្រាប់តែឃើញ ប្រពន្ធរបស់គាត់បានចងកនឹងខ្សែក្រម៉ា ជាប់ដែកបង្អួច សន្លប់ស្តូក មិនដឹងថាស្លាប់ឬ រស់នោះទេ បានស្រែកផ្អើលឆោឡោ និងស្រាយខ្សែចេញ ហើយបានយក ប្រពន្ធទៅសង្គ្រោះនៅមន្ទីពេទ្យ តែអកុសលពេលទៅមន្ទីពេទ្យ គ្រូពេទ្យប្រាប់ថា ប្រពន្ធរបស់គាត់ បានស្លាប់បាត់ទៅហើយ ។

ប្រភពដដែលបានបន្តទៀតថា រូបគាត់មិនដឹងថា ប្រពន្ធរបស់គាត់ មានជំងឺប្រចាំកាយ អ្វីនោះទេ មានតែម្តាយបង្កើតរបស់នាងទើបដឹង ហើយប៉ុន្មានថ្ងៃមុនប្រពន្ធរបស់គាត់ បាននិយាយប្រាប់គាត់ថា «ជំងឺអូនធ្ងន់ហើយ» លុះមកដល់ពេលនេះ ប្រពន្ធរបស់គាត់បានសម្រេចចិត្តទៅចោលគាត់ទៅ ។

Leave a Reply

Your email address will not be published. Required fields are marked *