ពិតជារន្ធត់ចិត្តណាស់! មិនគួរណារឿងវិនិច្ឆ័យខុស លេបថ្នាំខុស ធ្វើឲ្យប្អូនស្រីលោក ខេមរៈ សិរីមន្ត រងគ្រោះត្រូវខ្ទេចអស់គ្រឿងក្នុង

នៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩នេះកំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត បានរៀបចំនូវសន្នីសិទ្ធកាសែត ដោយលោកបាននិយាយរៀបចំអំពីមូលហេតុដែលនាំឲ្យ ខេមរៈ ស្រីពៅ ប្អូនស្រីជាទីស្រលាញ់ឈឺរហូតបាត់បង់អាយុជីវិត។

ដោយលោក ខេមរៈ សិរីមន្ត បានឲ្យដឹងថា កាលពី៤ឆ្នាំមុន ប្អូនស្រីរបស់លោកបានហាត់សមសម្តែង រហូតដល់ហើមកជើង ប្អូនស្រីលោកក៏បានសម្រេចចិត្តទៅព្យាបាលនៅពេទ្យសរសៃ ក្រោមការណែនាំពីសំណាក់បងស្រី។ លុះពេលទៅដល់ពេទ្យសរសៃនៅម្តុំផ្សារតាប៉ាងនោះ លោកគ្រូពេទ្យសរសៃក៏បានឲ្យ ស្រីពៅ ទៅពិនិត្យឈាមនៅឡាបូ ព្រោះតែគ្រូពេទ្យនោះសង្ស័យថា ខេមរៈ ស្រីពៅ ឈឺសន្លាក់ ប៉ុន្តែពិនិត្យឈាមរួចខាងឡាបូ ថាប្អូនស្រីលោកអត់មានឈឺសន្លាក់ទេ។ ប៉ុន្តែគ្រូពេទ្យសរសៃនោះ នៅតែវិនិច្ឆ័យដោយផ្សំថ្នាំសន្លាក់ ឲ្យខេមរៈ ស្រីពៅ លេប ដោយអះអាងថា លេបមួយថ្ងៃ មួយគ្រាប់ រយៈពេល១អាទិត្យនឹងជាសះស្បើយ។

ហើយលេបបានតែមួយថ្ងៃ ប្អូនលោកក៏ធ្វើទុក្ខដកដង្ហើមមិនរួចតែមិនបានប្រាប់បងប្អូនឡើយព្រោះតែចង់ជា ខេមរៈ ស្រីពៅ បានតស៊ូលេបថ្នាំជាលើកទី២ រហូតបានធ្វើទុក្ខគាំងបេះដូង និងបញ្ជូនទៅពេទ្យកាល់ម៉ែត្រ ទាំងកណ្តាលយប់។ ក្រុមគ្រូពេទ្យបានសម្តែងការភ្ញាក់ផ្អើលព្រោះតែស្រីពៅ ខូចក្រលៀន បេះដូងសួត ហើយក្រុមគ្រូពេទ្យបានចោតសួរហេតុអ្វីបានជា ប្អូនស្រីលោកនៅក្មេង តែបែរជាគ្រឿងក្នុងខ្ទេចខ្ទីបែបនេះ លោក ខេមរៈ សិរីមន្ត​ ក៏បានបង្ហាញថ្នាំសន្លាក់ ដែលប្អូនស្រីលោកបានលេប។ ក្រុមគ្រូពេទ្យនៅកាល់ម៉ែត្របានអះអាងថា ថ្នាំសន្លាក់នេះបើលេបមិនត្រូវនឹងជម្ងឺទេ វានឹងវាយកម្ទេចគ្រឿងក្នុង ពោលគឺគ្រោះថ្នាក់ខ្លាំងណាស់។

ជាមួយនឹងការរំលឹកនូវមូលហេតុនេះ ខេមរៈ សិរីមន្ត ក៏មិនបានទាមទាររករឿងគ្រូពេទ្យដែលផ្សំថ្នាំខុសនោះដែល លោកគ្រាន់តែចង់អង្វរពេទ្យ កុំឲ្យផ្សំថ្នាំផ្តេសផ្តាស វិនិច្ឆ័យខុស កុំចាត់ទុកជីវិតមនុស្សជាការលេងសើច។ ហើយលោកក៏ដាស់តឿន ដល់មហាជនទាំងឡាយ សូមបង្កើនការប្រុងប្រយ័ត្នចំពោះការលេបថ្នាំមួយប្រភេទនេះផងដែរ។ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម សន្នីសិទ្ធកាសែតចាប់ផ្តើមនៅនាទី៖ ទី៥៦៕

ចុចលើ Link ខាងក្រោមដើម្បីទស្សនាវិដេអូរពេញ៖

https://web.facebook.com/sereymun.official/videos/240327120231591/

 

 

Leave a Reply

Your email address will not be published. Required fields are marked *