ដឹង​ប្អូនស្រី​ផុតដង្ហើម ខេមរៈ សិរីមន្ត យំ​អួលបាយ ឡើង​តាក់ស៊ី​មក​ភ្នំពេញ​…….

បន្ទាយ​មាន​ជ័យ ៖ នៅ​ថ្ងៃ​ទី​២៥ មក​រា ២០១៩ នេះ​លោក ខេមរៈ សិរីមន្ត រួម​នឹង​ឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា និង​លោក ហេង ឡុ​ង កំពុង​រួម​ដំណើរ​ជុំ​គ្នា​ទៅ​បំពេញការងារ​មួយ នៅ​ទឹកដី​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ វេលា​ម៉ោង​១​សៀ​ល កំពុង​តែ​រៀប​ហូប​បាយ​ថ្ងៃត្រង់ ស្រាប់តែ ខេមរៈ សិរីមន្ត ដើរ​ចេញ​ទៅ​សំងំ​យំ​តែ​ម្នាក់ឯង លោក​យំ​នោះ​ក៏​ដោយសារ​តែ​ទទួល​ដំណឹង​ប្អូនស្រី​បង្កើត​គឺ​កញ្ញា​ខេមរៈ ស្រី​ពៅ ទទួលមរណភាព​ហើយ ។

 

បន្ទាប់​ពី​សំងំ​យំ​ហើយ​លោក ខេមរៈ សិរីមន្ត បាន​ដើរមក​ប្រាប់​លោក ហេង ឡុ​ង ថា «​បង​! ប្អូនស្រី​ខ្ញុំ​ផុត​ហើយ​បង​» ។ មួយ​ឃ្លា​ខ្លី​នេះ ធ្វើ​អោយ​ក្រុមការងារ ម្នាក់​ៗ​ស្រ​ឡាំ​កាំ​ង​មាន​អារម្មណ៍​រន្ធត់​សោកស្តាយ និង​ក្តុកក្តួល​ក្រៃ​លែង រហូត​អួល​ដើម​ក លេបបាយ​លែង​ចូល​គ្រប់​ៗ​គ្នា ។

មិន​បង្អង់​យូរ​ឡើយ លោក ខេមរៈ សិរីមន្ត ប្រញាប់​ឡើង​ជិះ​រថយន្ត​រត់​តាក់ស៊ី ត្រឡប់​មក​ភ្នំពេញ​វិញ តែ​ម្នាក់ឯង ។

នៅ​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​២៥ មក​រា នេះ ក្រុម​គ្រួសារ​(លោកខេមរៈ ភារុណ) នៃ​សព​តារាចម្រៀង​ខេមរៈ ស្រី​ពៅ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ម៉ា​ឡេ​ស៊ី​ហើយ ដើម្បី​បន្តទៅ​ប្រទេស​ឥណ្ឌា ទទួល​សព ​ដឹក​មក​មក​ស្រុក​ខ្មែរ​វិញ ។

សព​ខេមរៈ ស្រី​ពៅ នឹង​ដឹក​យក​មក​ធ្វើបុណ្យ​នៅផ្ទះ​របស់ ខេមរៈ សិរីមន្ដ នៅ​មុខ​ចម្ការ​ព្រីង មិន​ទៅ​ធ្វើ​នៅ​ស្រុក​កំណើត​ឯ​ខេត្តកំពង់ចាម​ទេ ។

ខេមរៈ ស្រី​ពៅ បាន​ទទួលមរណភាព ក្នុង​អាយុ​២៩​ឆ្នាំ នៅ​មន្ទីរពេទ្យ​មួយ នៅ​ប្រទេស​ឥណ្ឌា វេលា​ម៉ោង​១​រសៀល​នៅ​ថ្ងៃនេះ តាំងពី​ឈឺ​រហូត​លាចាក​ទៅ​នេះ មាន​រយ​:​ពេល​៤​ឆ្នាំ​ហើយ ។

មហាជន និង​អ្នក​សិល្បករ​ជា​ច្រើន បាន​ចូលរួម​រំលែក​ទុក្ខ​តារាចម្រៀង​ខេមរៈ សិរីមន្ដ ដែល​បាត់បង់​ប្អូនស្រី​ជាទី​ស្រលាញ់​នៅ​ពេល​នេះ ៕

Leave a Reply

Your email address will not be published. Required fields are marked *