ភ្ញាក់ផ្អើល DJ Nana ចូលរោងការស្ងាត់ៗ កាលពីព្រឹកមិញនេះ ពិសេសក្នុងធៀបការបានបញ្ជាក់ថា….!

ភ្នំពេញ៖ ពិធីការីនីកំពុងមានប្រជាប្រិយភាព DJ Nana ដែលមហាជនជាច្រើន ស្គាល់នាងតាមរយៈវីដេអូ ផ្តល់ចំណេះដឹងជាច្រើន ដូចជាការពិភាក្សា ការជម្រុញទឹកចិត្តមនុស្សឲ្យមានភាពក្លាហ៊ាន និងជាពិសេសនោះ គឺផ្តល់ជាទ្រឹស្តីក្នុងរឿងស្នេហា ត្រូវចិត្តអ្នកមានគូតែម្តង ពេលនេះនាងបានចូលរោងការហើយ កាលពីព្រឹកមិញនេះ។

ជាការពិតណាស់ នាព្រឹកព្រលឹមថ្ងៃទី២៤ ខែមករានេះ ពិធីការីនីដ៏ប៉ិនប្រសប់ DJ Nana ដែលមានឈ្មោះពិតថា នាង សុវ៉ាតនា បានចូលរោងការសិរីមង្គល ជាមួយនឹងគូដណ្តឹងមិនមែនជាអ្នកសិល្បៈ ដែលលោកមានឈ្មោះថា ហាក់ បញ្ញារ័ត្ន

តួយ៉ាង ក្នុងនោះយើងសង្កេតឃើញថា បើទោះបីជាពិធីមង្គលការរបស់អ្នកទាំងពីរ បានរៀបចំជាលក្ខណៈផ្ទាល់ខ្លួន មិនបានប្រកូកប្រកាសជាសាធារណៈ ដូចជាតារាដទៃយ៉ាងណាក្តី ប៉ុន្តែបើនិយាយពីការរៀបចំតុបតែងពិធីវិញ គឺពិធីជាមានភាពស្រស់ស្អាតប្រណីត និងថែមទាំងរៀបចំធ្វើឡើង នៅឯមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ គឺអគារជាប់គ្នាគឺ (អគារ K+L) ថែមទៀតផង។

ហើយអ្វីដែលពិសេសជានេះទៅទៀតនោះ នេះបើតាមដឹង នៅក្នុងកម្មវិធីមង្គលការរបស់ DJ Nana បានបញ្ជាក់នៅក្នុងធៀបការយ៉ាងច្បាស់ថា នឹងមិនមានពិសារគ្រឿងស្រវឹងឡើយ នៅក្នុងកម្មវិធី ពិតជាគំរូដ៏ល្អមែន៕

Leave a Reply

Your email address will not be published. Required fields are marked *