ក្តៅៗ! សមត្ថកិច្ចបានឃាត់ខ្លួនបុរសដែលណាត់ជួបនារីម្នាក់ទៅផ្ទះសំណាក់រួចបោកយកលុយនោះ ឥឡូវនេះជនល្មើសចាប់បានហើយ…

មូលដ្ធានបានរៀបរាប់អោយដឹងថា ជនរងគ្រោះ​ឈ្មោះ​ យ រ វ​ ភេទ​ស្រី​ អាយុ​២៤ឆ្នាំ​ មុខរបរ​លក់​ឥវ៉ាន់​ online ស្នាក់នៅ​ ផ្ទះ​ជួល​ បាត់បង់ទ្រព្យសម្បត្តិ​រួមមាន ៖ ទូរស័ព្ទ​ Iphone EX ១​គ្រឿង​ -ខ្សែ​ក​ចំនួន​១​ខ្សែ​ -ខ្សែ​ដៃ​ចំនួន​១ខ្សែ​ -ចិញ្ជៀន​ពេជ្រ​១​វង់​ -លុយ​ដុល្លារ​ចំនួន​២០០$ សរុបជាទឹកប្រាក់អស់ជាង៣ពាន់ដុល្លារ​ ។
ណែកជនសង្ស័យ​ យើងមិនតណា់ស្គាល់អត្តសញ្ញាណ នៅឡើយទេ ។ ​សមត្ថកិច្ចបន្តទៀតថា តាម​សម្តីរបស់​នារីរងគ្រោះ​ប្រាប់​ថា​ គាត់​បាន​ស្គាល់​ជនសង្ស័យ​តាម​ហ្វេសប៊ុកអស់រយះពេល​ជិត១ខែមកហើយ មិនដែលបានជួបគ្នានោះទេ ។ នៅ ថ្ងៃកើតហេតុ ​ជនល្មើស បានឆាតមកសុំ​ជួប​គ្នា​នៅចំណុច​ខាងលើ​ ដើម្បីឲ្យលុយចំនួន១០០ដុល្លារ ហើយជនល្មើសសន្យាមិនធ្វើអីនោះទេ ។ ហើយបានប្រាប់ទៀតថា មកដេកជាមួយបង បងមិនធ្វើអីៗនោះទេ សូមតែអូនមកជួមបងមួយភ្លេត ។

ប្រភពបានបន្តថា​ ជនរងគ្រោះលឺដូច្នេះបានមកជួបតាមការណាត់ ដោយបាន ឲ្យមិត្តភក្តិ ជិះម៉ូតូឌុប មកដល់​បន្ទប់​ផ្ទះ​សំណាក់​ខាងលើលេខ០២ ប៉ុន្តែគ្រាន់ តែរុញទ្វារចូលភ្លាម ស្រាប់តែបុរសនោះ​​ចាប់​ច្របាច់​ក ហើយ​យក​កូន​កាំបិត​ស្នៀត​ភ្ជង់ ​ប្លន់យក​ទ្រព្យ​សម្បត្តិ​ ​និង​គំរាម​ថា​ ( បើង៉ែង​ហ៊ាន​ស្រែក​អញ​និង​សម្លាប់​ចោល​ )​។

ខណះ នោះជនរងគ្រោះ​ភ័យ​ពេក​ មិន​ហ៊ាន​ស្រែក​ ក៏​បណ្ដោយ​ឱ្យ​ជនល្មើស ចេញមកក្រៅរួចឡើង ជិះម៉ូតូគេច​ខ្លួន​​បាត់​តែ​ម្ដង ​។ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានកម្លាំងកងរាជអាវុត្ថ ខណ្ឌសែនសុខ នាំ មកដាក់ពាក្យបណ្ដឹង និងសួរនាំបន្ត ដើម្បីឈាន

ទៅកំណត់មុខសញ្ញា ជនសង្ស័យ និងចាប់ខ្លួនមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់     យ៉ាងណាមុននេះបន្តិច ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់មហាជនពិសេសក្នុងបណ្តាញសង្គមហ្វេសប៊ុក។

តែនៅយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចអាវុធហត្ថមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ សហការណ៍ជាមួយ កម្លាំងជំនាញនៃការិយាល័យ បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចផ្ទះសំណាក់សូរិយា ក្បែរសាលាខណ្ឌពោធិសែនជ័យ។តាមវិធានការណ៍ជំនាញ របស់

សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យព្រមសារភាពទទួលកំហុសថា រូបគេ មានឈ្មោះ ឌីណា ពុទ្ធិស័ក្ត ហៅ ទី ពិតជាបានប្រើ Account Facebook ឈ្មោះ Tii Fee(ឥទ្ធិពលនៃផ្សែងគីមី) បោកនារីរងគ្រោះតាមរយៈFacebook ឲ្យមកជួបនៅផ្ទះសំណាក់និងភ្ជង់ប្លន់កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ពិតប្រាកដមែន ហើយសម្ភារៈដែលយកបានពីនារីរងគ្រោះ រូបគេបានប្រគល់ឲ្យមិត្តភក្តិឈ្មោះ ត្រា, ឈ្មោះឧត្តម, ឈ្មោះស្នា និង ឈ្មោះជា ទៅដូរយកថ្នំា មកចែកគ្នាជក់និងលក់បន្ត។ បច្ចុប្បន្នអាវុធហត្ថរាជធានីភ្នំពេញ កំពុងបន្តនិតិវិធីស្រាវជ្រាវស្វែងរកចាប់ខ្លួនគូរកន របស់ជនសង្ស័យដែលនៅសេសសល់ជាបន្តទៀត៕

ទស្សនាវីដេអូរនៅLinkខាងក្រោម

https://web.facebook.com/grkpp/videos/1068800179968872/

 

Leave a Reply

Your email address will not be published. Required fields are marked *