ពិតជារន្ធត់ណាស់!ទុស្សេម៉ាស៊ីនត្រជាក់ បណ្ដាលឲ្យឆ្លងឆេះបន្ទប់ឡៅតឿស្លាប់ស្ត្រីម្នាក់គួរអោយសង្វែកណាស់……

ភ្នំពេញ ៖ ស្ត្រីម្នាក់បានដេកស្លាប់ក្នុងភ្នក់ភ្លើងគួរអោយអាណោចអធម័បន្ទាប់ពីទុស្សេខ្សែភ្លើងចេញពីម៉ាស៊ីនត្រជាក់ហើយរាលដាលឆេះពូកខណះរូបគាត់កំពង់ដេកលង់លក់ដោយពុំដឹងខ្លួន ។ ហេតុការណ៍គ្រោះអគ្គ័យនេះកើតឡើងនៅវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី១២ខែមករាឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវលំផ្ទះគ្មានលេខក្នុងភូមិអង្ក្រសង្កាត់ក្រាំងធ្នង់ ​ខណ្ឌ​សែនសុខ​ ក្រុងភ្នំពេញ​។
ស្ត្រីរងគ្រោះមានឈ្មោះតាំងលាងអ៊ីភេទស្រីអាយុ៣៦ឆ្នាំមុខរបលក់ការបូកនៅផ្សារឈូកមាសស្នាក់នៅផ្ទះកើតហេតុខាងលើនិងប្ដីមានឈ្មោះជ្រុនសិដាភេទប្រុសអាយុ៤២ឆ្នាំមុខរបនិងស្នាក់នៅជាមួយគ្នានិងមានកូនតូចពីរនាក់ប្រុសមួយស្រីមួយ។

តាមការរៀបរាប់ពីប្ដីរបស់ស្ត្រីរងគ្រោះបានអោយដឹងថាការពីថ្ងៃរូបគាត់ជាប្ដីបានហៅជាងមកជួសជុលម៉ាស៊ីនត្រជាក់ក្រោយពីជួសជុលរួចប្រពន្ធរបស់គាត់បានមកពីលក់កាបូកវិញក្រោយពីបានទទួលទានបាយល្ងាចរួចរាល់ហើយដោយប្រពន្ធរបស់គាត់មានគ្រុនផ្ដាសសាយក៌បានលេបថ្នាំហើយបានចូលដេកក្នុងបន្ទប់ឡៅតឿងតែម្នាក់ឯងទេបានដាក់គន្លឺះទ្វារជាប់ចំណែកប្ដីនិងកូនតូចពីរនាក់ទៀតមិនដេកជាមួយប្រពន្ធទេគឺដេកបន្ទប់ផ្សេងមួយទៀងដែលនៅខាងក្រោយជាប់គ្នា។ស្រាប់តែដល់ម៉ោងកើតហេតុខាងលើក៌មានឮសំឡេងផ្ទុះចេញពីក្នុងបន្ទប់ប្រពន្ធរបស់គាត់ថែមទាំងមានផ្សែងលាយលំនិងអណ្ដាលភ្លើងរូបគាត់បានស្ទុះយកកូនសោរទៅចាក់បន្ទប់ប្រពន្ធតែចាក់មិនចេញហើយកបានស្រែកឆោរឡោឡើង។


ប្រភពបន្តពីប្រជាពរដ្ឋម្នាក់ទៀតដែលរស់នៅក្បែរនោះខណះរូបគាត់ចេញមកនោមស្រាប់តែឃើញអណ្ដាតភ្លើងឆេះក្នុងបន្ទប់ឡៅតឿងយ៉ាងសន្ធោសន្ធៅរូបគាត់និងប្រជាពរដ្ខជាច្រើនទៀតបានចូលទៅជួយតែដោយសារផ្សែងហុយខ្លាំងពេកថប់ដង្ហើមពិបាកចូលក្រោយពីចូលបានហើយប្រជាពរដ្ឋខ្លះយកបំពងអគ្គីភ័យមកបាញ់ខ្លះទៀតយកដុំថ្នវាយបំបែកកញ្ចក់ទើបទាញទុយោបាញ់ទឹកចូលក្នុងបន្ទប់បានក្រោយពីបាញ់រលត់ហើយអ្វីដែលគួរអោយសោកស្ដាយស្ត្រីជាម្ចាស់ផ្ទះបានឆេះស្លាប់ខ្លោចមួយកំណាត់ខ្លួនស្លាប់គួរអោយរន្ធត់ជាទីបំផុត ។
ក្រោយកើតហេតុម្ចាស់ផ្ទះជាប្ដីបានរាយការណ៌ទៅសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុហើយទាក់ទងទៅសមត្ថកិច្ចជំនាញមកធ្វើកោសល្យវិ៍ឆ្ឆ័យក្រោយពីធ្វើរួចរាល់ហើយកប្រគល់អោយក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published. Required fields are marked *