ខ្លាំងបាត់!!ភ្ញៀវចូលផឹកសុីហើយមើលមុខ ប្អូនស្រីម្ចាស់ហាងញឹកពេក ត្រូវបុគ្កលិកក្នុងហាងវាយបែកក្បាលសង ៧០០ដុល្លារបញ្ចប់រឿង(មានវីដេអូ)

ហេតុការណ៍មួយកើតឡើងកាលពីម៉ោង០១:២០នាទីទាបភ្លឺ​ ឈានចូលថ្ងៃទី១១ ខែមករា​ ឆ្នាំ​២០១៩ ដែលស្ថិតនៅតាមបណ្តោយផ្លូវ១៣៦ ក្នុងសង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ ។ បុរស៣នាក់ត្រូវបុគ្កលិកហាងផឹកសុីមួយកន្លែងនាំគ្នាព្រួតវាយដោយប្រើសោរច្រវ៉ាក់ និងកែវស្រាបណ្ដាលអោយរងរបួសបែកក្បាលឈាមហូរស្រោចពេញខ្លួន ក្រោយពីផឹកសុីមើលមុខប្អូនស្រីម្ចាស់ហាងញឹកពេក។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង០១រំលងអាធ្រាន ឈានចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅចំណុចហាងផឹកសុី យីហោ ភ្នំពេញសាច់អាំងPPQ តាមបណ្ដោយផ្លូវលេខលេខ១៣៦ ស្ថិតនៅក្នុងសង្កាត់ផ្សាយកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមសម្តីជនរងគ្រោះបានអោយដឹងថា ពួកគាត់ធ្លាប់ចូលមកផឹកសុីក្នុងហាងនេះច្រើនដងមកដែរ ហើយពួកទាំង៣នាក់នេះមានម្នាក់ជាបុគ្គលិកក្នុងហាងនេះ ដោយបាននាំមិត្តភ័ក្រមកផឹកសុី ហើយក្រោយពីផឹកសុីចប់ពួកគាត់បានអោយគេគិតលុយរួចរាល់ព្រោះចង់ទៅបន្តមួយកន្លែងទៀត។ ប្រភពដដែលបន្តថា ក្រោយពេលគិតលុយរួចបាននាំគ្នាដើរចេញពីហាង តែគ្រាន់តែដើរចេញដល់ខាងមុខហាងស្រាប់តែក្រុមបុគ្គលិកនៅក្នុងហាងកាន់សោរច្រវ៉ាក់ និងកែវស្រានាំគ្នាព្រួតវាយមកលើពួកគាត់តែម្តងបណ្ដាលអោយរងរបួសធ្ងន់ស្រាល៤នាក់។

បើតាមសម្តីជនរងគ្រោះដែលជាបុគ្គលិកហាងកើតហេតុនោះបានអោយដឹងដែរថា រឿងនេះគឺផ្តើមចេញពីមិត្តភ័ក្ររបស់គាត់មើលមុខប្អូនស្រីរបស់ម្ចាស់ហាងទើបធ្វើអោយបុគ្គលិកហាងនោះបង្កហិង្សាមកលើពួកគាត់តែម្តង។

បន្ទាប់ពីហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុ បានហៅម្ចាស់ហាងចេញមកសម្របសម្រួលគ្នា ដោយភាគីខាងម្ចាស់ហាងព្រមចេញថ្លៃព្យាបាលរបួសចំនួន៧០០ដុល្លារដើម្បីបញ្ចប់រឿង៕

 

https://web.facebook.com/meng.emmaboyz/videos/2000041536962471/?t=0

Leave a Reply

Your email address will not be published. Required fields are marked *