Wow!!ពិតជាស្លឹកឈើជ្រុះមិនឆ្ងាយពីគល់មែន សុវត្ថិ មុន្នីវណ្ណ ច្រៀងតែមួយឃ្លា តែពីរោះខ្លាំង រហូតមានអ្នកចុចមើលវីដេអូរាប់ម៉ឺនដង (មានវីដេអូ)

កូនប្រុស​ច្បង​របស់​កំពូល​តារាចម្រៀង ព្រាប សុវត្ថិ គឺ​តារាចម្រៀង​ពន្លក​ក្រោយ សុវត្ថិ មុន្នី​វណ្ណ ទើបតែ​បង្ហោះ​វីដេអូ​ឃ្លី​ប​ខ្លី​មួយ ដោយ​បកស្រាយ​បទ​ចម្រៀង​ជា​ភាសាបរទេស​បង្ហោះ​លើ​បណ្ដាញ​សង្គម កំពុងតែ​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​ទស្សនិកជន ។

វីដេអូ​ចម្រៀង​ខ្លី​របស់ សុវត្ថិ មុន្នី​វណ្ណ មាន​រយៈពេល​ប្រមាណ​ត្រឹមតែ ១៥ វី​នាទី​ប៉ុណ្ណោះ ប៉ុន្ដែ​ពីរោះ​ទាក់ទាញ​ខ្លាំង មាន​អ្នក​ចូលចិត្ត និង ចែករំលែក​តៗ​គ្នា​យ៉ាង​ផុសផុល ហើយ​ក្នុង​រយៈពេល​មិន​ដល់​មួយថ្ងៃ​ផង វីដេអូ​នោះ​ក៏មាន​អ្នក​ចុច​ចូល​មើល​ដល់​ទៅ​ជាង ៨ ម៉ឺន​ដង​ឯណោះ ។ សុវត្ថិ មុន្នី​វណ្ណ បកស្រាយ​ចម្រៀង​ផង ឆ្លៀត​ប្រើ​ទឹកមុខ​ញញឹមញញែម​ផង មើលទៅ​ពិតជា​សង្ហា​មាន​មន្ត​ស្នេហ៍​ខ្លាំងណាស់ ។​

ពេល​តារាចម្រៀង សុវត្ថិ មុន្នី​វណ្ណ បង្ហោះ​រូបថត ឬ​វីដេអូ​នៅ​បណ្ដាញ​សង្គម​ម្ដងណា រូបគេ​តែង​ទទួលបាន​ការស្រឡាញ់​ពេញចិត្ត​ពី​មហាជន​គ្រប់​មជ្ឈដ្ឋាន ជាពិសេស​មិត្តៗ​យុវវ័យ​ដែលជា​សុភាពនារី​តែម្ដង នាំគ្នា​ជ្រួលច្របល់​នឹង​សម្រស់​កូនប្រុស​ច្បង​លោក ព្រាប សុវត្ថិ រូបនេះ ដោយ​តាមមើល​មិនឱ្យ​ផុតពី​ក្រសែភ្នែក ៕

សូមចុចលើLinkខាងក្រោម៖

https://web.facebook.com/SovathMonivannOfficial/videos/339755113515839/

Leave a Reply

Your email address will not be published. Required fields are marked *