ខ្លំាងបាត់!! បុរសម្នាក់ស្រវឹងស្រាខ្លំាង ក៌ចូលហាងម៉ាស្សាស្រាប់តែ ស្ទុះទៅ…..!!

ភ្នំពេញ៖ បុរសម្នាក់ ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក ក៏ចូលទៅក្នុងហាងម៉ាស្សាមួយកន្លែង បំណងម៉ាស្សាឱ្យស្វាងស្រា ដឹងអី! ចូលដល់ក្នុងបន្ទប់ឃើញនារីម៉ាស្សារូបស្រស់ បែរជាកម្រើកសរសៃ លួងលោមរួមភេទមិនបាន ក៏ស្ទុះទៅចាប់សម្រាតខោ រួចស្ទាបដើមទ្រូងខាងស្រីទាំងកំរោល ធ្វើឱ្យនារីរងគ្រោះស្រែកឆោឡោ ផ្អើលដល់បុគ្គលិកហាងចូលមកឃាត់ ធ្វើឱ្យខាងប្រុសផ្ទុះកំហឹង ក៏ស្ទុះទៅទះនារីម៉ាស្សា៣កំផ្លៀង លុះនារីរងគ្រោះដាក់ពាក្យប្តឹងក៏ត្រូវ

សមត្ថកិច្ចចុះមកនាំខ្លួនទៅសាកសួរ។ហេតុការណ៍ប្រុសស្រវឹងចូលម៉ាស្សា រួចប៉ុនប៉ងរំលោភនារីម៉ាស្សាតែមិនបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចហាងម៉ាស្សា យីហោ ណាណាស្ប៉ា និងម៉ាស្សា មានទីតាំងនៅម្តុំឃ្លាំងសាំង តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។បុរសបង្កដែលចូលម៉ាស្សាជួបស្រីស្អាតបែរជាលូកលាន់ប៉ុនប៉ងរំលោភនោះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ

មានវ័យប្រមាណ៣០ឆ្នាំ ស្ថិតក្នុងសម្លៀកបំពាក់ ខោខូវប៊យ និងពាក់អាវយឺតកីឡាដៃខ្លីពណ៌ផ្ទៃមេឃ។ ចំណែកនារីរងគ្រោះ មានវ័យ៣១ឆ្នាំ មុខរបរបុគ្គលិកហាងម៉ាស្សាខាងលើ និងស្នាក់នៅផ្ទះជួលនៅម្តុំក្បែរកន្លែងកើតហេតុ។តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ មានបុរសម្នាក់ស្រស់សង្ហា អាយុប្រមាណ៣០ឆ្នាំ មិនដឹងថាមកពីណានោះទេ ស្ថិតក្នុងស្ថានភាពស្រវឹងស្រា បានជិះម៉ូតូចូលមករកសេវាម៉ាស្សានៅក្នុងហាងដែលនាងកំពុងបម្រើការ។ លុះចូលមកដល់ នាងក៏បានចេញទៅទទួលភ្ញៀវប្រុសម្នាក់នោះ រួចក៏នាំចូលទៅក្នុងបន្ទប់ ដើម្បីរៀបចំម៉ាស្សាជូនភ្ញៀវ ស្រាប់តែពេលចូលទៅដល់ក្នុងបន្ទប់ស្ងាត់តែ២នាក់ ស្រាប់តែខាងប្រុសនោះ ដែលមានធុំក្លិនស្រាហួង បានសួរនាំថាមានសេវាអីផ្សេង (រួមរ័ក) ឬក៏អត់? តែត្រូវនាងឆ្លើយប្រាប់ថា ទីនេះគ្មានទេ សេវាផ្សេង ក្រៅពីម៉ាស្សាដើម្បីសុខភាព តែបើចង់រកសេវាផ្សេង សូមអញ្ជើញចេញទៅរកនៅកន្លែងផ្សេង

ចុះ។នារីរងគ្រោះ បន្តថា លុះនាងនិយាយមិនទាន់រួចផុតពីមាត់ផង ស្រាប់តែបុរសស្រវឹងស្រារូបនោះ បានស្ទុះមកចាប់ស្រាតខោរបស់នាងចេញ ប៉ុនប៉ងរំលោភសេពសន្ថវៈ រួចបានប្រើដៃបំពានលើនាង ដោយលូកស្ទាបដើមទ្រូងរបស់នាងទៀត ធ្វើឱ្យនាងភ័យស្លន់ស្លោ ក៏ស្រែកហៅបុគ្គលិករួមការងារឱ្យជួយ ហើយភ្លាមនោះ បុគ្គលិកផ្នែករៀបបន្ទប់ បានលឺក៏ស្ទុះចូលមកជួយអន្តរាគមន៍ ជាហេតុធ្វើឱ្យបុរសរូបនោះខឹងច្រឡោត ដោយសារចាប់រំលោភនាងមិនបានសម្រេច ក៏ស្ទុះមកទះនាងចំនួន៣កំផ្លៀងថែមទៀត ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោពេញហាងម៉ាស្សា និងត្រូវបានអ្នកគ្រប់គ្រងហាងម៉ាស្សា ទូរស័ព្ទប្តឹងសមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍តែម្តង៕ប្រភព៖នគរធំ

Leave a Reply

Your email address will not be published. Required fields are marked *