អធិការដ្ឋាននគរបាលខណ្ឌដង្កោ បានបង្ក្រាបការជួញដូរគ្រឿងញាណនៅ……..

ស្តីពីករណីជួញដូរដោយខុសច្បាប់នូវ
សារធាតុញៀន
កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១១និង០០នាទី ត្រង់ចំណុចផ្លូវ ៦០ម៉ែត្រ ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ឃាត់ខ្លួនជនសង្ស័យ០១នាក់៖ឈ្មោះ វុន លីន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅស្ថិតនៅភូមិទឹកនឹម ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល ។
*វត្ថុតាងដកហូតយក៖
១.ក្រាមពណ៌សថ្លាចំនួន៤៦កំណាត់ទុយោជ័រ,
២.ម៉ូតូ០១គ្រឿង ។
-ដំណើរឿងៈ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១១និង០០នាទី កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានជិះម៉ូតូល្បាតក្នុងមូលដ្ឋាន ដល់ ចំណុចផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជ ធានីភ្នំពេញ ក៏បានឃើញជនសង្ស័យ០១នាក់ ឈ្មោះ វុន លីន ភេទប្រុស អាយុ២០ឆ្នាំ ជិះម៉ូតូ០១គ្រឿងម៉ាកហុងដា(សង់ប៊ិច)សេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BF-5522 មានលេខតួ និងលេខម៉ាស៊ីន 8005211 ទិសដៅពីជើងទៅត្បូង ដោយមានការសង្ស័យសមត្ថកិច្ចយើងក៏បានហៅ អោយឈប់ម៉ូតូធ្វើការត្រួតពិនិត្យរកឃើញក្រាមពណ៌សថ្លាចំនួន ៤៦ កំណាត់ទុយោជ័រ នៅក្នុងហោប៉ៅខោមុខខាងឆ្វេងរបស់ជនសង្ស័យឈ្មោះ វុន លីន ទើបសមត្ថកិច្ចយើងឃាត់ខ្លួន រួមនិងវត្ថុតាងយកមកធ្វើការ សាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ។

Leave a Reply

Your email address will not be published. Required fields are marked *