គូស្នេហ៍វ័យក្មេង រួមគំនិតគ្នាលួចទូរស័ព្ទដៃត្រូវ………

រាជធានីភ្នំពេញ,សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនជន
សង្ស័យ០២នាក់ករណីលួចទូរស័ព្ទដៃនៅភូមិព្រៃព្រីងត្បូង១សង្កាត់ចោមចៅទី២ខណ្ឌពោធិ៍សែនជ័យ៖
——————–——
នៅថ្ងៃអាទិត្យ ២កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹង
ថ្ងៃទី០៩,១២,២០១៨វេលាម៉ោង១៩,២០នាទី : មានករណីលួចទូរស័ព្ទដៃ ស្ថិតនៅកន្លែងប្រគុំតន្ត្រីចំណុចដីវាលផ្លូវជាតិលេខ៣ភូមិព្រៃព្រីងត្បូង១សង្កាត់ចោមចៅទី២ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
-បង្កដោយជនសង្ស័យ០២នាក់ ៖
១/ ឈ្មោះ នួន វិបុល ភេទប្រុស អាយុ១៧ឆ្នាំ មុនរបរគ្មាន ស្នាក់នៅផ្ទះជួល បុរីសន្ដិភាព២ ដំណាក់ ត្រយឹង សង្កាត់ចោមចៅទី២ (ឃាត់ខ្លួន-គ្មានសារធាតុញៀន) ។
២/ ឈ្មោះ នី ស្រីពុំ ភេទស្រី អាយុ១៧ឆ្នាំ មុនរបរគ្មាន ស្នាក់នៅផ្ទះជួល បុរីសន្ដិភាព២ ដំណាក់ ត្រយឹង សង្កាត់ចោមចៅទី២ (ឃាត់ខ្លួន-គ្មានសារធាតុញៀន) ។
-ជនរងគ្រោះឈ្មោះ កង វត្តី ភេទស្រី អាយុ២២ឆ្នាំ មុនរបរបុគ្គលិកក្រុមផ្លាស្សា ស្នាក់នៅ ភូមិអង្គ ត្រគៀត សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
-សម្ភារបាត់បង់ ៖ ទូរស័ព្ទដៃ០១គ្រឿង ម៉ាក iphone 7 plus ពណ៌ផ្កាឈូក-ទឹកមាស ដាក់លេខ ស៊ីម 010 351748 ។
-ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះបានទៅលេងមើលការប្រគុំតន្រ្តីនៅចំណុចដីវាលកើតហេតុខាងលើ ពេលនោះស្រាប់តែមានមនុស្សដើរបុក ហើយក៍បាត់ទូរស័ព្ទដៃ ហើយជនរងគ្រោះបានដើរពីក្រោយជនសង្ស័យ ក៏ឃើញជនសង្ស័យធ្វើសកម្មភាពលួចទូរស័ព្ទដៃប្អូនស្រីទៀតតែលួចពុំបានឡើយរួចហើយ ក៍ប្តឹងសមត្ថកិច្ចមកឃាត់ខ្លួនជនសង្ស័យ ។ ករណីនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ។

Leave a Reply

Your email address will not be published. Required fields are marked *