ពិតជាគួរអោយកោតសរសើរណាស់! កញ្ញា រ៉េត ស៊ូហ្សាណា មិនត្រឹមតែស្រស់ស្អាតទេ ថែមទាំងមានទឹកចិត្តល្អជួយដល់ការងារ…..

កញ្ញា រ៉េត ស៊ូហ្សាណា គឺជាអតីតបេក្ខនារីក្នុងកម្មវិធី The Voice Cambodia 2 ហើយសព្វថ្ងៃគឺជាតារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មរស្មីហង្សមាស ដែលមានប្រជាប្រិយភាពខ្ពស់ ដោយសារតែកញ្ញា មិនត្រឹមតែមានសមត្តភាពទេ ថែមទាំងមានរូបសម្រស់ស្រស់ស្អាតខ្លាំង គួរឲ្យសរសើរទៀតផង។ ថ្មីៗនេះ តារារូបនេះទទួលបានការកោតសរសើរជាខ្លាំង ក្រោយពីនាងបានបង្ហាញ នូវសកម្មភាពមនុស្សធម៌ ជាមួយក្រុមហ៊ុន Cellcard ក្នុងការចុះចែកសំភារៈសិក្សាដល់សិស្សានុសិស្ស។ ដោយកញ្ញាបានបង្ហោះថា៖ “ថ្ងៃ 08.12.2018 ចូលរួមចែករំលែកក្តីស្រលាញ់ និងសម្ភារៈសិក្សាជូន ប្អូនៗកុមារកំព្រា នៅខេត្តព្រះវិហារ ជាមួយ Cellcard ❤️ ល្ងាចនេះ ជួបគ្នាបន្តទៀតនៅ សាលាជាសុីម ត្បែងមានជ័យ ❤️”៕

 

Leave a Reply

Your email address will not be published. Required fields are marked *