មានការភ្ញាក់ផ្អើលមួយនៅផ្សារដេប៉ូស្ត្រីលក់ខោអាវម្នាក់ ចងករសម្លាប់ខ្លួនយ៉ាងរន្ធត់ព្រោះតែពិបាកចិត្តរឿងកូនៗ និងជំងឺ​ប្រចាំកាយដែលតែងតែធ្វើអោយ..

ភ្នំពេញ៖ ស្រ្តីចំណាស់ម្នាក់ដែលគេស្គាល់ថាជាអ្នកលក់ខោអាវ ត្រូវបានគេប្រទះឃើញចងកស្លាប់ក្នុងតូបលក់ខោអាវ បង្កអោយមានការភ្ញាក់ផ្អើលយ៉ាង នៅវេលាម៉ោង១២ និង០០នាទីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងតូបលក់ខោអាវ ផ្សារដេប៉ូ ជាន់ទី១ សង្កាត់ផ្សារដេប៉ូ១ ខនណ្ឌទួលគោក រាជធានីភ្នំពេញ។

ជាក់ស្តែងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានអ្នកលក់បបរម្នាក់ ដែលតែងតែ មកសួរគាត់ដូចរាល់ដង ស្រាប់តែប្រទះឃើញស្រ្តីរូបនោះចង”ក”ស្លាប់ក្នុងតូបលក់ខោអាវរបស់គាត់តែម្តង ទើបរាយការណ៍ទៅសន្តិសុខផ្សារ។

ចំណែកប្រភពពីសមត្ថកិច្ច នៅកន្លែងកើតហេតុ សមត្ថកិច្ចមិនទាន់បញ្ជាក់អោយច្បាស់ណាមួយ ថានេះជាករណីចង”ក”សម្លាប់ខ្លួនពិតប្រាកដមែននោះ សមត្ថកិច្ចកំពុងសធ្វើការស្រាវជ្រាវ៕

Leave a Reply

Your email address will not be published. Required fields are marked *