ប្រពន្ធបោះពាក្យមួយឃ្លា ប្តីស្ទើក្អួតឈាម ពេលឮប្រពន្ធពោលថា ប្តីប្រដាប់ភេទតូច ទើបរស់នៅមិនចុះសម្រុងគ្នា គេ..

ភ្នំពេញ ៖ ប្តីប្រពន្ធមួយគូរ ខណៈដែលកំពុងជួបបញ្ហា វិវាទទំនាស់ក្នុងគ្រួសារ រស់នៅមិនចុះសម្រុងគ្នា សង្ស័យប្រពន្ធមានប្រុសថ្មី រងចាំឃ្លាំមើល អស់រយៈពេលកន្លះខែ បែរជាប្រទះឃើញឌុបគ្នា នាំប្រុសមកចូលដល់ក្នុងបន្ទប់ ខឹងដល់កទ្រាំលែងបាន ខ្ទប់ទ្វារ ចោទប្រកាន់ប្តឹងប៉ូលីស ចាប់ឃាត់ខ្លួនយកទៅសួរនាំ នៅប៉ុស្តិ៍ប៉ូលីស ។ ហេតុការណ៍ខាងលើ កើតឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី១៩ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅ បន្ទប់ជួល ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

តួរអង្គក្នុងរឿង ចោទប្រកាន់ សាហាយស្មន់ខាងលើ ភាគីខាងប្តី មានឈ្មោះ ម៉ម សំណាង អាយុ២១ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនថ្នាំពេទ្យ ppm មានទីលំនៅ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។ ចំណែកភាគីខាងប្រពន្ធ មានឈ្មោះ វី ធីតា អាយុ២៥ឆ្នាំ មុខរបរ កម្មកររោងចក្រ អូលីវ អត្តលេខ០២១ ស្នាក់នៅផ្ទះជួល ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ មានស្រុកកំណើត ភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ប្តីប្រពន្ធខាងលើ មានកូនប្រុស១នាក់ ជាចំណងស្នេហ៍ ក្រោយរៀបអាពាហ៍ពិពាហ៍ អស់រយៈពេល ៣ឆ្នាំកន្លងមកហើយដែរ ។ ដោយឡែក ភាគីខាងបុរសម្នាក់ទៀត ដែលប្តីចោទថា ជាសាហាយរបស់ប្រពន្ធខ្លួន មានឈ្មោះ សិទ្ធ ឌឿន អាយុ២៥ឆ្នាំ មុខរបរ កម្មកររោងចក្រ អូលីវ ជាមួយស្រ្តីខាងលើ ស្នាក់នៅផ្ទះជួល ភូមិជ្រៃកោង សង្កាត់ចោមចៅ មានស្រុកកំណើត ភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

តាមសម្តីភាគីខាងប្តី បានឲ្យដឹងថា ខ្លួនបានស្រឡាញ់គ្នា ជាមួយ ស្រ្តីឈ្មោះ វី ធីតា ហើយត្រូវបានឪពុកម្តាយ ផ្សំផ្គុំរៀបការ ឲ្យក្លាយជាប្តីប្រពន្ធ តែមិនបានចុះ សំបុត្រអាពាហ៍ពិពាហ៍ទេ រហូតដល់មាន កូនប្រុសម្នាក់ ជាចំណងស្នេហ៍ ហើយត្រូវបានភាគីខាងប្រពន្ធ យកទៅរស់នៅ ជាមួយជីដូន ឯស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺបាត់ហើយ ។

បុរសជាប្តីបន្តទៀតថា ការរួមរស់អស់រយៈពេល ៣ឆ្នាំកន្លងមកហើយ ទោះជាមានផ្ទះខ្លួនឯង ក្នុងភូមិព្រៃជីសាក់ក៏ដោយ សុខចិត្ត២នាក់ប្តីប្រពន្ធ ស្នាក់នៅបន្ទប់ជួល ផ្សេងមួយទៀត ក្នុងភូមិក្បែរនោះ តែចូលមកដល់ក្នុងខែមិនា ឆ្នាំ២០១៧នេះ សម្ព័ន្ធភាពស្នេហា ក្រុមគ្រួសារ ធ្លាក់ចូលក្នុងភាពរង្គោះរង្គើរ រស់នៅមិនចុះសម្រុងគ្នា ចិត្តគំនិតទីទៃពីគ្នា លែងជាធ្លុងមួយ ក្នុងនាមជាប្តីប្រពន្ធទៀតហើយ សម្តីប្រពន្ធចេញមកប្លែកៗ ខុសពីគ្រាដើម ភូតកុហក យកលេសថែមម៉ោងការងារ ដល់យប់ជ្រៅៗ តែមិនច្បាស់ថា ប្រពន្ធខ្លួន លួចមានសាហាយស្មន់ ជាមួយប្រុសផ្សេងយ៉ាងណានោះទេ សេចក្តីសុខសាន្ត បានមកពីរួមដំណេក លែងមានដូចមុន ដោយសារលេសរបស់ប្រពន្ធ។

ការសង្ស័យ មានកាន់តែច្រើន តែរកភស្តុតាងឲ្យច្បាស់លាស់មិនបាន ត្រឹមតែលេចឮពត៌មាន ចេញពីកម្មកររោងចក្រថា ប្រពន្ធខ្លួន មានអញ្ចេះ មានអញ្ចុះ រហូតដល់ថ្ងៃទី១៧ ខែមិនា ខ្លួនសម្រេចចិត្ត ចេញពីបន្ទប់ជួល មកស្នាក់នៅផ្ទះ ជាមួយម្តាយវិញ លុះមកដល់វេលាម៉ោង ១២ថ្ងៃត្រង់ ទី១៩ ខែមិនា នេះស្រាប់តែប្រទះឃើញ ប្រពន្ធរបស់ខ្លួន ត្រូវបានបុរសម្នាក់ ឌុប មកដល់បន្ទប់ជួល ហើយចូលទៅក្នុងបន្ទប់ នៅជជែកគ្នាធ្វើមិនដឹង ខឹងពេក ខ្ទប់ទ្វារជាប់ ប្តឹងប៉ូលីសឃាត់ខ្លួន ទាំង២នាក់ នាំទៅសាកសួរ នៅប៉ុស្តិ៍ចោមចៅ ដោយចោទប្រកាន់ ប្រពន្ធខ្លួនថា លួចមានសាហាយ ស្មន់ទៅវិញ ខណៈដែលលែងលះគ្នា មិនទាន់ដាច់ស្រេច ។

តាមសម្តីភាគីខាងប្រពន្ធវិញ វត្តមាននៅក្នុង ប៉ុស្តិ៍ប៉ូលីស សម្តីហាក់បីដូច មិនមែនជាស្រ្តីខ្មែរ សម្តីហាក់បីដូចជា ស្រ្តីកប់សេរីទៅវិញ ពាក្យអសុរសជាប់ៗមាត់ទៅហើយ រាល់ការចោទប្រកាន់របស់ប្តី ត្រូវបានបកស្រាយ តបតវិញ ច្រានចោលទាំងអស់ រាល់ការចោទប្រកាន់ ដោយគ្មានភស្តុតាង ណាដែលឃើញប្រពន្ធ កំពុងរួមរ័ក្សជាមួយ ប្រុសផ្សេង អំឡុងពេល នៅក្នុងបន្ទប់ ក៏មានប្អូនស្រី របស់នាងម្នាក់ទៀត ឈ្មោះ វី ស្រីស នៅអង្គុយលេង ជាមួយដែរ រឿងអីដែល ធ្វើអីៗគ្នាកើត បើក្នុងបន្ទប់មានគ្នា៣នាក់ នាងបន្តទាំងមាត់ដាចទៀតថា បើចង់រួមរ័ក្សជាមួយ សាហាយវិញ ចាំបាច់មកបន្ទប់ជួលនាំគេដឹង ទៅជួលបន្ទប់ផ្ទះសំណាក់ រួមរ័ក្សមួយឆ្អែត ប្តីគ្មានដឹងផង នាងនិយាយទាំងពាក្យ គ្រោធគ្រាធថា មកពីប្តីប្រដាប់ភេទតូច ទើបរស់នៅ មិនចុះសម្រុងគ្នា អ្នកផ្សេងធំ ហំជាង ។

Leave a Reply

Your email address will not be published. Required fields are marked *