អភ័ព្វម្ល៉េះទេលោកអើយ… ក្មេងតូចគួរឲ្យស្រលាញ់ម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសារតែការចាក់វាក់សាំងរួច ទើបតែបាន១២ម៉ោងប៉ុណ្ណោះ

បើយោងតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Kimhouy Meng បានរៀបរាប់ថា “សូមទោសដែលជួយអ្វីមិនបាន សូមជាតិក្រោយមានអាយុវែងណាក្មួយ អាណិតណាស់”។ ក្មេងតូចគួរឲ្យអាណិតនេះ មានអាយុទើបតែ៣ខែកន្លះ តែប៉ុណ្ណោះ មិនគួរអាយុខ្លីបែបនេះទេ។

នៅក្នុងនោះផងដែរ ក៏មានខមិនម្នាក់ដែលមានឈ្មោះថា Da Rika បានរៀបរាប់ថា “វាក់សាំងចាក់ហេីយគឺក្តៅខ្លួនខ្លាំង តែបន្ទាប់ពីចាក់ភ្លាមគឺត្រូវអោយថ្នាំដែលពេទ្យអោយផឹកភ្លាមដែល ផឹកបួនមោ៉ងម្តងបេីក្តៅខ្លាំង ហេីត្រូវព្យាយាមជូតខ្លួនក្មេងអោយញឹកញយ បិតបន្ទាស់ត្រជាក់ នឹងតាមដានទាំងយប់ទាំងថ្ងៃព្រោះថ្នាំមានប្រសិទ្ធភាពក្តៅខ្លួនចឹងឯង តែបេីមិនតាមដានដិតដល់ទេអាចនឹងកេីតរឿងក៏ថាបាន ។

នេះជាបទពិសោទសំរាប់ម្តាយគ្រប់រូបកុំថ្វេសប្រហេសអោយសោះ ព្រោះកុំអោយមានវិបដិសារី” និងមានម្ចាស់គណនីហ្វេសប៊ុកមានឈ្មោះថា Oun Pich បានរៀបរាប់ថា “គំនិតដូចខ្ញុំណាស់ ថ្នាំគឺខ្ញុំដាក់4ម៉ោងម្តង ជូតខ្លួនញឹកញាប់ បិទជេលត្រជាក់ ទាំងយប់ថ្ងៃគ្មានដេកទេ ដាក់ម៉ោងរោទ៍ជាប់ខ្លាចកូនក្តៅខ្លាំងមិនដឹង” ចំណែកម្ចាស់គណនីហ្វេសប៊ុក ឈ្មោះថា Da Rika “ចា ត្រូវដាក់ម៉ោងរោរ៍ព្រោះកាពារខ្លាចដេកលង់ តែតាថ្ងៃ ពីរថ្ងៃក្មេងប្រែជាធម្មតាវិញហេីយ”

ស្រាប់តែម្ចាស់គណនីហ្វេសប៊ុក ដែលមានឈ្មោះថា Kimhouy Meng “បានប្រាប់គាត់ដែរ ហើយក៏បានធ្វើតាមដែរ គាត់ថាដំបូងក្តៅខ្លាំងមែន តែម៉ោង១០យប់កូននឹងត្រជាក់ខ្លួនហើយ តែមិនដឹងយ៉ាងមិចកូននឹងស្លាប់ដោយប្រហែលជាម៉ោង១១ទៅ១២យប់ ដោយមិនថាកូននឹងស្លាប់ផង” រីឯម្ចាស់គណនីហ្វេសប៊ុក Da Rika បានលើកឡើងថា “កូនត្រជាក់មកពីជាតិថ្នាំនៅក្នុងខ្លួនវានៅ ដល់ពេលអស់ជាតិថ្នាំក្តៅវិញ“។

Leave a Reply

Your email address will not be published. Required fields are marked *