Wow!!ម្ចាស់ពាន The Voice Kids ទេព ពិសិដ្ឋ ប៉ះគ្នាជាមួយ សុខ សុជាតា ធ្វើឲ្យទស្សនិកជនស្រែកច្រៀងតាម ឡើងកក្រើកឆាកតែម្ដង (មានវីដេអូ)

ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបរួចមកហើយថា ម្ចាស់ពានរង្វាន់ក្នុងកម្មវិធីប្រលងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី២ បានទៅលើប្អូនប្រុស ទេព ពិសិដ្ឋ តាមរយៈការបោះឆ្នោតពីសំណាក់មហាជន ដែលធ្វើឲ្យគ្រប់គ្នាក៏ដូចជាគាំទ្រជាច្រើន សម្ដែងការពេញចិត្តយ៉ាងខ្លាំង ចំពោះលទ្ធផលមួយនេះ។

យ៉ាងណាមិញ ក្នុងឱកាសនៃពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ដែលប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ និងទើបតែបញ្ចប់ទៅនេះ ម្ចាស់ពានវ័យក្មេង The Voice Kids ប្អូនប្រុស ទេព ពិសិដ្ឋ ក៏បានមានវត្តមានលើឆាកប្រគំតន្រ្តី រួមជាមួយនឹងប្អូនៗកុមារ និងសិល្បៈករ-សិល្បការិនីជាច្រើនរូបផ្សេងទៀត ដើម្បីសម្តែងជូនពុកម៉ែបងប្អូនបានទស្សនាកម្សាន្តផងដែរ។

នៅក្នុងនោះ ពិសិដ្ឋ ក៏បានចាប់ដៃគ្នាបកស្រាយចម្រៀងជាមួយនឹងកុមារីស្រស់ស្អាត និងគួរឲ្យស្រលាញ់ សុខ សុជាតា ដែលជាបេក្ខនារីកុមារ The Voice Kids រដូវកាលទី១ ផងដែរ។

ជើងខ្លាំងទាំងពីរនាក់នេះ បានបកស្រាយបទចម្រៀងរួមគ្នា បែបមនោសញ្ចេតនា លើកដាក់ថ្នាក់ថ្នម បានយ៉ាងពីរោះ ដែលរឹតតែធ្វើឲ្យទស្សនិកជនជាច្រើន ស្រលាញ់ គាំទ្រ និងពេញចិត្តលើពួកគេជាខ្លាំង។

បទចម្រៀងដែលពួកគេបានលើកយកមកបកស្រាយនោះរួមមាន «មួយម៉ាត់បែកពីរម៉ាត់បែក» និងបទ «កាត់ចិត្តបែបណា» ។ ហើយនេះអាចចាត់ទុកបានថា ជាលើកទីមួយហើយ សម្រាប់ ពិសិដ្ឋ និង សុជាតា ដែលបានចាប់ដៃគ្នា និងបកស្រាយចម្រៀងរួមគ្នាបែបនេះ ៕

តោះដើម្បីជ្រាបច្បាស់ទៅទស្សនាទាំងអស់គ្នាណា៖

Leave a Reply

Your email address will not be published. Required fields are marked *