សង្វេកណាស់!! អូនសំលាញ់យើងធ្លាប់ហែលឆ្លងទុកលំបាកច្រើនណាស់ជាមួយគ្នា មិនគួរណាអូនទៅចោលកូននិងបងព្រោះតែ…..!!អានរួចស្រក់ទឹកភ្នែក

ស្ត្រី​ជា​ម្ដាយ​ម្នាក់​បាន​ស្លាប់​ចោល​កូន​ភ្លោះ​ប្រុស​ស្រី​របស់​ខ្លួន​គួរ​ឲ្យ​សង្វេគ​ឥតឧបមា ​បន្ទាប់ពី​សម្រាល​បាន​កូន​ភ្លោះ​ទាំង​ពីរ សារ​មួយ​ប្រកប​ដោយ​ការ​ឈឺចាប់ ​និង​សោក​សង្រេង​ត្រូវ​បាន​គណនី​មាន​ឈ្មោះ​ថា​ Ah Pov make Up បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​អម​ទៅ​ដោយ​រូប​ភាព​បុណ្យ​សព​ម្តាយ ​និង​រូប​ថត​កូន​ភ្លោះ​មិន​ទាន់​ទាំង​បាន​មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មក​ផង។សារ​នោះ​បាន​សរសេរ​រៀប​រាប់​ថា «ជីវិត​ម្តាយ​ហ៊ាន​លះបង់​ដើម្បី​កូន​មនុស្ស​ប្រុស​មិន​ដែល

យល់​អារម្មណ៍​មួយ​នេះ​ទេ​ប្អូន​ជីដូន​មួយ​របស់​ខ្ញុំ​ឆ្លង​ទន្លេ​បាន​កូន​ភ្លោះ​ពីរ​តែ​គួរ​ឲ្យ​ស្តាយ​ម្តាយ​ស្លាប់​ចោល​កូន​មិន​ទាន់​ទាំង​បាន​មើល​មុខ​កូន​ផង»។ឯ​គណនី​មួយ​ទៀត​ឈ្មោះ Ah Nasalon ​ក៏​បាន​បង្ហាញ​អារម្មណ៍​ការ​ឈឺ​ចាប់​ថា​ «​ដំណឹង​ដ៏​សោក​ស្តាយ​ហើយ​ក៏​រន្ធត់​បំផុត​ត្រឹម​ជា​អតីត​កូន​ជាង​ តែ​វា​ជា​ការ​ចង​ចាំ​ ហេតុ​អ្វី​មនុស្ស​ល្អ​ដូច​ជា​អូន​ជួប​រឿង​បែប​នេះ​ទៅ​វិញ​ នេះ​ហើយ​ពាក្យ​ថា​ឆ្លង​ទន្លេ​ម្តាយ​គ្រប់​រូប​ហ៊ាន​លះបង់​គ្រប់​យ៉ាង​សូម្បី​ជីវិត​ស (សំរាល​កូន​ភ្លោះ

ប្រុស​មួយ​ស្រី​មួយ) លីលី​ សូម​អូន​ទៅ​ឲ្យ​បាន​សុខ​ណា។»ការ​បាត់​បង​មនុស្ស​ជា​ទី​ស្រលាញ់​មិន​មែន​ជា​ការ​ងាយ​ស្រួល​ក្នុង​ការ​កាត់​ចិត្ត​ ឬ​ទទួល​យក​បាន​ភ្លាមៗ​នោះ​ទេ គ្រប់​គ្នា​បាន​ត្រឹម​និយាយ​ពាក្យ​ថា​ សោក​ស្ដាយ​ និង​ឲ្យ​បង​ប្អូន​មាន​ការ​ប្រុស​ប្រយ័ត្ន​ឲ្យ​បាន​ច្រើន​សម្រាប់​មនុស្ស​ស្រី​ដែល​មាន​ផ្ទៃ​ពោះ​ ពិសេស​តាម​ដាន​ពិនិត្យ​សុខ​ភាព​ឲ្យ​បាន​

ទៀង​ទាត់​គ្រប់​ពេល​ពិនិត្យ​សុខភាព​ទាំង​ម្តាយ​និង​ទារក​ឲ្យ​បាន​ច្បាស់​លាស់​នឹង​ទៀង​ទាត់។ ជន​រងគ្រោះ​ខាង​លើ​បាន​ឆ្លង​ទន្លេ​តាម​ធម្មជាតិ មិន​បាន​វះកាត់​នោះ​ទេ។គួរ​បញ្ជាក់​ផង​ដែរ​ថា ​បើ​យោង​តាម​គណនី​ឈ្មោះ​«នារី​សន្តិសុខ» ជា​ម្តាយ​របស់​ជន​រង​គ្រោះ​អះអាង​ថា កូន​ស្រី​របស់​គាត់​មាន​សភាព​ខ្សោយ ហើយ​អំឡុង​ពេល​សម្រាល​កូន ​ស្រាប់​តែ​ជំងឺ​លើស​ឈាម​ធ្វើ​ទុក្ខ​តែ​ម្ដង ទើប​ធ្វើ​ឲ្យ​កូន​គាត់​ស្លាប់​បាត់​បង់​ជីវិត​បែប​នេះ។ ម្ដាយ​បង្ហោះ​សារ​ចុងក្រោយ​ថា «គួរ​ឲ្យ​សោក​ស្ដាយ​ខ្លាំង​ណាស់​ដែល​នាង​ខ្ញុំ​បាត់​បង់​កូន​ជាទី​ស្រលាញ់​បំផុត»៕

Leave a Reply

Your email address will not be published. Required fields are marked *