ខ្លាំងបាត់ ពិតជាគួរអោយភ្ញាក់ផ្អើលមែននារីម្នាក់ហៅកូនប្រុស ព្រាប សុវត្ថិ ប្ដីពេញៗមាត់

មិន​ធ្លាប់​លេចឮ​ដំណឹង​មាន​ស្នេហា​​ម្ដង​ណា​ឡើយ​ស្រាប់​តែ​​​មុន​នេះ​បន្តិច​នារី​ម្នាក់​​បាន​ចូល​ទៅ​ Commetnt នៅ​ក្នុង​Instagram សុវត្ថិ មុន្នីនាគ កូន​ប្រុស​ទី​២ ព្រាប សុវត្ថិ ថា៖” ប្ដី​អូន​សង្ហា​គ្រប់​ពេល”។

ចំពោះ​ការ​ហៅ​ សុវត្ថិ មុន្នីនាគ ថា​ប្ដី​​ដោយ​​គ្មាន​ញញើត​មាត់​សូម្បី​តែ​បន្តិច​បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​មាន​ការ​ងឿង​ឆ្ងល់​ថា​តើ​នារី​ម្នាក់​ហ្នឹង​ត្រូវ​ជា​អ្វី​ជាមួយ​កូន​ប្រុស​ ព្រាប វត្ថិ បាន​​ជា​នាង​ ហ៊ាន​ប្រើ​ពាក្យ​ទាំង​នេះ​ចេញ​មក ឬ មួយ​ជា​សង្សារ​ សុវត្ថិ មុន្នីនាគ។

តែ​ក៏​មាន​មតិ​​មួយ​ចំនួន​បាន​​អះ​អាង​ថា​នារី​ម្នាក់​ហ្នឹង​នាង មិន​ត្រូវ​ជា​អ្វី​ជា​មួយ​ សុវត្ថិ មុន្នីនាគ នោះ​ទេ។ ដោយ​សារ​តែ​ការ​​ស្រឡាញ់​គាំទ្រ​អស់​ពី​បេះ​ដូង​ទើប​នាង ហ៊ាន​ហៅ​ ដូច្នេះ​សូម​កុំ​មាន​ការ​យល់​ច្រឡំ។

ទាក់​ទង​រឿង​រ៉ាវ​នេះ​នារី ខាង​លើ​មិន​អាច​ទាក់​ទង​សុំ​ការ​បក​ស្រាយ​បាន​ឡើយ។ ឯ​ សុវត្ថិ មុន្នីនាគ វិញ​បាន​ទាក់​ទង​ទៅ​ម្ដាយ​លោក​ ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​​ទូរស័ព្ទ​ហៅ​ចូល​តែ​មិន​មាន​អ្នក​ទទួល​ឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *