អស់ទាស់ កញ្ញាទេព បូព្រឹក្ស ស្លៀកសម្លៀកបំពាក់១ឈុតនេះ ដឹងតែផ្អើលហ្វេនៗទៅលេងបុណ្យអុំទូកហើយ
ភ្នំពេញ៖ កញ្ញា ទេព បូព្រឹក្ស គឺជាតារាចម្រៀងស្រីមួយរូបនិយមលេងម៉ូដសក់ និងស្ទីលតុបតែងខ្លួនប្លែកៗគ្រប់ពេលឡើងកម្មវិធីប្រគំតន្ត្រីតូចធំម្ដងៗ ដើម្បីបំពេញចិត្តហ្វេនៗដែលស្រឡាញ់គាំទ្រនាង។
ជាក់ស្ដែងក្នុងពិធីបុណ្យអុំទូកឆ្នាំនេះ ទេព បូព្រឹក្ស បានគ្រងរ៉ូបពណ៌មាសដ៏ស្រស់ស្អាតជាមួយការតុបតែងម៉ូដសក់ដោយរចនារូបទូកងធ្វើជាគ្រឿងអលង្ការពាក់ពីលើក្បាលមិនខុសពីព្រះនាង ក្នុងរឿងភាគបុរាណចិនឡើយ។
អមជាមួយរូបថតច្រើនសន្លឹក ទេព បូព្រឹក្ស បានរៀបរាប់នៅលើហ្វេសប៊ុកនាង ថា៖” ទាយមើលទូកនៅលើក្បាលខ្ញុំមានឈ្មោះអ្វី?” រំពេចនោះក៏មានអ្នកគាំទ្រនាង ដាក់ឈ្មោះឲ្យថា បូព្រឹក្ស សែនជ័យ បារមី ដេវីដ”។
រូបថត៖ពីហ្វេសប៊ុក ទេព បូព្រឹក្ស