ក្រសួង​មហាផ្ទៃ​ព្រមាន​ហើយ!! បើមានមន្រ្តីនគរបាលរូបណាយកលុយប្រជាពលរដ្ឋ រឿងធ្វើអត្តសញ្ញាណប័ណ្ណ​ ក្រសួងប្រាកដជា…

ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្នងការដ្ឋាននគរបាលខេត្តកំពត បានដឹកនាំកម្លាំងជំនាញផ្នែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​ ចុះបំពេញបែបបទ​ ដើម្បីធ្វើ​​អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​ជូនប្រជាពលរដ្ឋ​​ ដែលស្ថិតក្នុងភូមិសាស្រ្ត​​ ស្រុកជុំគិរី​​ ស្រុកអង្គរជ័យ និងក្រុងកំពត ខេត្តកំពត។ (រូបភាព៖ ហ្វេសប៊ុក អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម)
មន្ត្រី​ក្រសួងម​ហាផ្ទៃ បាន​ព្រមាន​ចាត់​វិធានការ​ច្បាប់​ទៅ​លើ​មន្ត្រី​នគរបាល​​ណា​ដែល​យក​លុយ​ពី​ប្រជា​ពលរដ្ឋ​ជា​ថ្នូរ​នឹង​ការ​ផ្ដល់​អត្តសញ្ញាប័ណ្ណ ខណៈ​ក្រសួង​បាន​អំពាវនាវ​ទៅ​ពលរដ្ឋ​ឲ្យ​​ទៅ​ស្នើ​សុំ​អត្ត​សញ្ញា​ប័ណ្ណ ឬ​ក៏​ប្តូរ​អត្តសញ្ញាណ​ប័ណ្ណ​ថ្មី ដើម្បី​ទទួល​បាន​ប្រយោជន៍​ស្រប​ច្បាប់។ក្នុង​សេចក្ដី​ជូន​ដំណឹង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ អគ្គ​នាយកដ្ឋាន​អត្ត​សញ្ញាណ​កម្ម នៃ​ក្រសួង​មហាផ្ទៃ បាន​ប្រកាស​ថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូចាស់ទាំងអស់ នឹងត្រូវអស់សុពលភាពប្រើប្រាស់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨នេះ។

អគ្គ​នាយកដ្ឋាន​អត្ត​សញ្ញាណ​កម្ម បាន​ជំរុញ​ទៅ​ពលរដ្ឋ​ដែល​កំពុង​កាន់​អត្ត​សញ្ញាណប័ណ្ណ​ចាស់ ឲ្យ​ទៅ​ប្ដូរ​យក​អត្តសញ្ញាណប័ណ្ណ​ថ្មី ហើយ​ក៏​ជំរុញ​ទៅ​ពលរដ្ឋ​ដែល​ពុំ​ទាន់​មាន​អត្ត​សញ្ញាណប័ណ្ណ ឲ្យ​ទៅ​ស្នើ​សុំ​អត្ត​សញ្ញាណ​ប័ណ្ណ​ផង​ដែរ។បើ​តាម​សេចក្ដី​ជូន​ដំណឹង​នោះ ប្រជា​ពលរដ្ឋ​កម្ពុជា អាច​ស្នើ​សុំ​អត្ត​សញ្ញាប័ណ្ណ​នៅ​តាម​ប៉ុស្តិ៍​នគរបាល​នៅ​តាម​មូលដ្ឋាន ស្រុក​ខណ្ឌ និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្រុង​ទាំង​អស់ ឬ​ក៏​អាច​ស្នើ​សុំ​នៅ​ស្នាក់ការ​ផ្ដល់​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ញាតិ​ខ្មែរ​គំរូ​ថ្មី នៅ​ផ្សារ​ទំនើប​អ៊ីអនម៉ល ២ ស្ថិត​ក្នុង​ខណ្ឌ​សែនសុខ។សេចក្តីអំពាវនាវដដែល បញ្ជាក់ថា ប្រជាពលរដ្ឋដែលទៅស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី ត្រូវ​ភ្ជាប់ឯកសារទៅជាមួយរួមមាន សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ និងអត្តសញ្ញាណប័ណ្ណគំរូចាស់។

ប្រធាននាយកដ្ឋានអត្តសញ្ញាណប័ណ្ណ លោក ឃៀង សុគន្ធា បាន​ព្រមាន​ចាត់​វិធានការ​ចំពោះ​មន្ត្រី​នគរបាល​ណា​ដែល​យក​លុយ​ពី​ប្រជា​ពលរដ្ឋ ដែល​ទៅ​ស្នើ​សុំ​អត្ត​សញ្ញាណ​ប័ណ្ណ​នេះ ដោយ​លោក​ថា ក្រសួង​មហាផ្ទៃ​បាន​ផ្ដល់​សេវា​សាធារណៈ​ឥត​គិត​ថ្លៃ​ជូន​ពលរដ្ឋ​ទូទៅ។លោកមានប្រសាសន៍ថា៖ «ក្រសួងពិតជាមានវិធានការ ច្បាប់ប្រឆាំងអំពើពុករលួយមាន។ ឧទាហរណ៍ថា គាត់យកលុយគេ មានទោសប៉ុន្មាន មានចែងអស់ហើយ។ យើងមានអីពិបាកអនុវត្ត។ ខ្ញុំថា មិនពិបាកទេ បើសិនជារកឃើញមន្ត្រីអត្តសញ្ញាណប័ណ្ណយកលុយ​ពីពលរដ្ឋ​គឺដាក់ពិន័យ។ បើកន្លែងណាពិន័យរដ្ឋបាល គឺពិន័យរដ្ឋបាល​»។មន្ត្រី​រូបនេះ បញ្ជាក់ថា ប្រជា​ពលរដ្ឋ​អាច​រាយការណ៍​ទៅ​ក្រសួង​មហាផ្ទៃ​បាន​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង ប្រសិន​បើ​ប្រជា​ពលរដ្ឋ​រូប​ណា ​ត្រូវ​បាន​សមត្ថកិច្ច​​បដិសេធ​ផ្ដល់​អត្ត​សញ្ញាប័ណ្ណ ឬ​ក៏​ផ្ដល់​សេវា​មិន​ល្អ។នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ បាន​ឲ្យ​ដឹង​ថា កន្លងមក ​ប្រជាពលរដ្ឋដែលទៅធ្វើអត្តសញ្ញាណប័ណ្ណ​ត្រូវ​ចំណាយ​ថិវកាឲ្យទៅមន្ត្រីសមត្ថ​កិច្ចមួយចំនួន ដោយថា ជាថ្នូនឹង​ការ​ធ្វើអត្តសញ្ញាណប័ណ្ណជាដើម។

Leave a Reply

Your email address will not be published. Required fields are marked *