ហួសចិត្ត! ម្តាយស្ទើក្អួតឈាម ក្រោយពេលកូនស្រីអាយុ៥ឆ្នាំទាំ្រលែងបាន ដាច់ចិត្តខ្សឹបប្រាប់ម្ដាយថា ឪពុកចុងបាន……………..

ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌឬស្សីកែវ ចាប់វាយខ្នោះភ្លាមៗ បន្ទាប់ពីបានធ្វើសម្មភាពចាប់រំលោភកូនស្រីចុង អាយុទើបតែ៥ឆ្នាំបានសម្រេចជាច្រើនដង រហូតដាច់ចិត្តទម្លាយរឿងនេះប្រាប់ម្តាយ ហើយស្ត្រីជាម្ដាយបានទៅប្ដឹងលោកវរសេនីយ៍ឯក គល់ យី អធិការខណ្ឌឬស្សីកែវ រហូតឈានដល់ការឃាត់ខ្លួនភ្លាមៗ ដែលហេតុការណ៍នេះបានកើតឡើងនៅ ផ្ទះជួលគ្មានលេខ តាមបណ្ដោយផ្លូវបេតុង ក្រុម១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

រូមក្មេងស្រីរងគ្រោះនឹងម្តាយ

តាមការឱ្យដឹងពីខាងលោក​វរសេនីយ៍ឯក គល់ យី បានប្រាប់ឱ្យដឹងថាក្មេងស្រីរងគ្រោះត្រូវបានឳពុកចុងរំលោភខាងលើមានឈ្មោះ គ.ច.ណ អាយុទើបតែ៥ឆ្នាំប៉ុណ្ណោះ ស្នាក់នៅចំណុចកើតហេតុខាងលើ ជាមួយស្ត្រីជាម្ដាយឈ្មោះ សូ ម៉ាណែត អាយុ៣៨ឆ្នាំ មុខរបរកម្មករជាមួយ ចំណែកឪពុកចុងដែលមានចិត្តតិរច្ឆានខាងលើឈ្មោះ ឯក វ៉ាន់ដូច ហៅរ៉ា អាយុ ២៨ឆ្នាំ មុខរបរកម្មករដូចគ្នា។ លោកបានបានបន្តឱ្យដឹងទៀតថានៅមុនឈានដល់ការឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីស្ត្រីជាប្រពន្ធ និងជាម្ដាយ តាមរយៈកូនស្រីដែលរងគ្រោះបានខ្សឹបប្រាប់ថាឪពុកចុងរបស់នាងបានបង្ខំរំលោភសេពសន្ធវៈលើរូបរាងកាយនាងបានសម្រេចជាច្រើនដងមកហើយនាពេលកន្លងមក។ លោកអធិការខណ្ឌឬស្សីកែវបានបញ្ជាក់បន្ថែមថា ក្រោយពីឃាត់ខ្លួនបុរសជាប្ដី និងជាឪពុកចុង ដើម្បីយកមកធ្វើការសួនាំជាច្រើនម៉ោង រូបគេបានឆ្លើយសារភាពមុខសមត្ថកិច្ចថា មិនបានចាំថ្ងៃណានោះទេ ក្នុងអំឡុងខែ៧ ឆ្នាំ២០១៨នេះ គេបានរំលោភលើកូនស្រីចុងរបស់ខ្លួន នៅខាងលើផ្ទះក្នុងបន្ទប់ដេក បានសម្រេច១ដងទៅហើយ។

រូបក្មេងស្រីគ្រោះ

តាមចម្លើយសារភាពរបស់ជនសង្ស័យប្រាប់ទៅខាងសមត្ថកិច្ចទៀតថា ក្រោយមកទៀត ក៏ពុំបានចាំថ្ងៃខែនោះដែរ រូបគេបានព្យាយាមរំលោភសេពសន្ធវៈម្ដងហើយ ម្ដងទៀតលើរូបរាងកាយកូនស្រីចុង ដែលមានវ័យទើបតែ ៥ឆ្នាំនេះ បានសម្រេចរហូតដល់៣ ទៅ៤ដងបន្តទៀត ទើបបណ្ដាលឲ្យក្មេងស្រីរងគ្រោះទ្រាំពុំបាន និងទង្វើរបែបនេះ ក៏សម្រេចចិត្តទម្លាយរឿងទាំងអស់ប្រាប់ឲ្យស្ត្រីជាម្ដាយបានដឹង និងឈានដល់ការដាក់ពាក្យប្ដឹងសុំកិច្ចអន្តរាគមន៍ពីកម្លាំងនគរបាលឲ្យឃាត់ខ្លួនតែម្ដង។

រូបជនល្មើសនឹងមន្រ្តីនរគបាល

លោកវរសេនីយ៍ឯក អធិការខណ្ឌឬស្សីកែវ បច្ចុប្បន្ននេះជនសង្ស័យដែលឃាត់ខ្លួន ក្នុងអំពើរំលោភសេពសន្ធវៈ លើកូនស្រីចុងរបស់ខ្លួន បាននិងកំពុងស្ថិតនៅក្រោមការឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ ក្នុងការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការទៅតាមនិតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *