ប្រុសៗទៅប្រមូលទុកទៅ! បង្ហាញទីតាំងសំខាន់ៗ ចែកស្រោមអនាម័យ៣ម៉ឺនស្រោម

ស្រោម​អនាម័យ​ជាង​៣​ម៉ឺន​ នឹង​ធ្វើ​ការ​ចែក​ជូន​ដោយ​ឥត​គិត​ថ្លៃ នៅ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ខាង​មុខ​នេះ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​​ពី លោក តែង គន្ធា អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ បាន​ផ្ដល់​បទសម្ភាសន៍​ទៅ​កាន់​វិទ្យុ​ជាតិ កន្លង​ទៅ​ថ្មីៗ​នេះ។

រូបភាពតំណាង

ចំណែក​ឯ​ការ​ចែក​ស្រោម​អនាម័យ​នេះ នឹង​ធ្វើឡើង​នៅ​តាម​សួនច្បារ តំបន់​កោះពេជ្រ កន្លែង​ក្រុម​កីឡា​អុំទូក​ស្នាក់​នៅ និង​តំបន់​មាត់​ទន្លេ​ត្រើយ​ខាង​លិច ដែល​មាន​មនុស្ស​ច្រើន​កុះករ​មក​លេង​កម្សាន្ត។

តាម​ការ​លើក​ឡើង​បន្ថែម​ទៀត​របស់ លោក តែង គន្ធា បាន​ឱ្យ​ដឹង​ថា ក្នុង​ឱកាស​កម្ពុជា​ប្រារព្ធ​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​រយៈពេល ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២១ ដល់​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍នឹង​រៀបចំ​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​អំពី​វិធី​ការពារ និង​សារ​អប់រំ​មេរោគ​អេដស៍ ការ​រៀបចំ​កម្មវិធី​ប្រគំតន្ត្រី ការ​ចែក​ស្រោម​អនាម័យ និង​ក្រុម​ការងារ​ធ្វើ​តេស្ត​ឈាម​ស្ម័គ្រចិត្ត។

 

សូម​ជម្រាប​ជូន​ថា អត្រា​ឆ្លង​ជំងឺ​អេដស៍​ថ្មី​នៅ​កម្ពុជា​បាន​ថយ​ចុះ​ពី ១០០​នាក់​នៅ​ឆ្នាំ១៩៩៨ មក​នៅ​ត្រឹម ៣​នាក់ នៅ​ឆ្នាំ​២០១០ និង​បន្ត​ថយចុះ​នៅ​សល់ ២​នាក់ នៅ​ឆ្នាំ​២០១៦។ ទោះជា​យ៉ាង​ណា តាម​ការ​ប៉ាន់ស្មាន​បច្ចុប្បន្ន​នេះ មាន​អ្នក​ផ្ទុក​មេរោគ​អេដស៍ ចំនួន ៧២០០០​នាក់។ ក្នុង​នោះ អ្នក​បាន​ទទួល​ការ​ព្យាបាល​ដោយ​ឱកាស​ប្រឆាំង​នឹង​មេរោគ​អេដស៍​ មាន​ចំនួន ៥៧០០០​នាក់ ឬ​ស្មើ​នឹង ៧៥​ភាគរយ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍៕​

រូបភាពតំណាង

Leave a Reply

Your email address will not be published. Required fields are marked *