បុរសម្នាក់ ព្រោះតែមិនចង់ឲ្យកូន ពិបាកក្នុងការមើលថែជំងឺគាត់…..

៚សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល
@ បុរសម្នាក់ ព្រោះតែមិនចង់ឲ្យកូន ពិបាកក្នុងការមើលថែជំងឺគាត់ សរសេរសំបុត្រផ្តែផ្តាំទុកឲ្យកូន ហើយសុខចិត្តធ្វើអត្តឃាត ចងក សម្លាប់ខ្លួន គួរឲ្យអនិច្ចា….
៙ ករណីនេះកើតហេតុថ្ងៃទី ១៩/១០/២០១៩
វេលាម៉ោងប្រហែល ៣:០០នាទី នៅចំណុចដីចំការ ភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។
– ជនរងគ្រោះឈ្មោះ សៀ យី ភេទប្រុស អាយុ ៦៤ឆ្នាំ មុខរបរ នៅផ្ទះ ជនជាតិខ្មែរ
ទីកន្លែងស្នាក់នៅ ភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។
***សភាពរឿងហេតុ៖
តាមការបំភ្លឺរបស់កូនជនរងគ្រោះឈ្មោះ យី សេងឆ អាយុ ២០ឆ្នាំ បានឲ្យដឹងថា: ថ្ងៃទី១៨ ខែតុលាឆ្នាំ២០១៩ វេលាម៉ោង៧ និង៣០នាទី ជនរងគ្រោះបានជិះម៉ូតូជូនកូន ទៅដាក់ត្រឹមបេនរ៉ឺម៉កមុខរោងចក្រហ្គោលហ្វេម ស្ថិតនៅភូមិកើតហេតុ ដើម្បីអោយកូនជិះទៅធ្វើការនៅភ្នំពេញ។ បន្ទាប់មកនៅម៉ោងប្រហែល ៦និង៤០នាទីល្ងាច ថ្ងៃខែឆ្នាំដ៏ដែល កូនស្រីរបស់ជនរងគ្រោះឈ្មោះយី មួយហៀង បានទូរស័ព្ទមកសួរថា ប៉ា ហូបបាយនៅ? ហើយជនរងគ្រោះប្រាប់ថាៈ ហូបរួចហើយ កូនសួរទៀតថាបានម្ហូបអី ជនរងគ្រោះថា ឆាត្រីខ, ប៉ុណ្ណឹងបានហើយមេឃកំពង់ភ្លៀង រួចក៏បិទទូរស័ព្ទទៅ។
រហូតមកដល់ម៉ោង២ និង៣០នាទី ថ្ងៃទី១៩ ខែតុលាឆ្នាំ២០១៩ ឈ្មោះ ធី គន្ធា ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរកម្មកសំណង់ ស្នាក់នៅភូមិកើតហេតុខាងលើ បានដើរទៅរកឆ្លុះកង្កែប ស្រាប់តែប្រទះឃើញសពជនរងគ្រោះចងក ស្លាប់នៅនិងដើមស្វាយក្នុងដីចំការ រួចក៏បានរត់ស្រែកហៅប្រាប់អ្នកជិតខាងអោយដឹងតែម្តង
ក្រោយមកលោក អ៊ុំ ឡេង ចៅសង្កាត់សិត្បូ បានទូរស័ព្ទមក សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ ទៅដល់កន្លែងកើតហេតុឃើញជនរងគ្រោះយកខ្សែអង្រឹងចងក ភ្ជាប់ទៅនឹងដើមស្វាយ ស្លាប់បាត់ទៅហើយ។ ជនរងគ្រោះមានសរសេរពាក្យបណ្តាំទុកមុនធ្វើអត្តឃាត្ត(ចងក)ទុកឲ្យកូនទៀត ។ បន្ទាប់មកសមត្ថកិច្ចចុះធ្វើការពិនិត្យ ដោយមានផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុ ប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ អាជ្ញាធរដែនដី ឃើញថា៖ សាកសព មានស្នាមខ្មៅជុំវិញក និងលានអណ្តាតចេញមកក្រៅ និងមានទឹកកាម ក្រៅពីនេះពំុមានស្លាកស្នាមអ្វីគួរឱ្យកត់សំគាល់ទេ ។
បញ្ជាក់៖ ជនរងគ្រោះមានជំងឺប្រចាំកាយ ក្រពះ ពោះវៀន និងត្រចៀក។
*** ការសន្និដ្ឋាន៖ តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះ ស្លាប់ដោយសារ ធ្វើអត្តឃាត(ចងក) ។
– សាកសពត្រូវបានប្រគល់អោយប្អូនជនរងគ្រោះធ្វើបុណ្យតាមប្រពៃណី ។

Leave a Reply

Your email address will not be published. Required fields are marked *