កោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាលករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)

៚កោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល
@ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)
៙ កើតហេតុនៅថ្ងៃ អង្គារ ០៣កើត ខែអស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០១ ខែ តុលា ឆ្នាំ២០១៩ វេលាម៉ោង ១០និង៤៥នាទី នៅចំណុចភូមិក្បាលកោះត្បូង ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ។
*** ជនសង្ស័យ ៖ចំនួន០៣នាក់ប្រុស (ឃាត់ខ្លួន)
១ / ឈ្មោះ សម្បត្តិ បូរី ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ ក្បាលកោះត្បូង ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ។
២ / ឈ្មោះ ង៉ែត ថន ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកទូកដរ ទីលំនៅបច្ចុប្បន្នភូមិ ក្បាលកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ។
៣/ ឈ្មោះយ៉ុម សុខណាភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់ ទីលំនៅភូមិក្បាលកោះកើតឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល ។
***វត្ថុតាងចាប់យករួមមាន៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០៣កញ្ចប់តូច និងឧបករណ៍សំរាប់វេចខ្ចប់ប្រើប្រាស់មួយចំនួន ។
***សភាពរឿងហេតុ៖ នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ ក្រោយទទួលបានព័ត៍មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះខ្សាច់ទន្លា បានចុះដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យឈ្មោះ សម្បត្តិ បូរី បានរកឃើញម្សៅក្រាមពណ៍សថ្លា សង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០៣កញ្ចប់តូច និងឧបករណ៍សំរាប់វេចខ្ចប់ប្រើប្រាស់មួយចំនួន រួចឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ សម្បត្តិ បូរី បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ធំ តម្លៃ ៨០,០០០៛ (ប្រាំបីម៉ឺនរៀល) ពីឈ្មោះ ង៉ែត ថន វេលាម៉ោង ៨យប់ថ្ងៃ៣០.៩.២០១៩នៅលើទូកដរ(ព្រែកតាឯក)ស្ថិតភូមិក្បាលកោះកើត ឃុំកោះខ្សាច់ទន្លា ដើម្បីយកមកវេចខ្ចប់ លក់បន្ត ០១កញ្ចប់តូច តម្លៃ ២០,០០០៛ ទៅ៣០,០០០៛ ។ ឈ្មោះសម្បត្ដិ បូរី សារភាពទៀតថា÷ក្នុងខែសីហា និងខែកញ្ញា២០១៩ ខ្លួនធ្លាប់បានទិញគ្រឿញៀន(ម៉ាទឹកកក)ពីឈ្មោះយ៉ុម សុខណាចំនួន៣លើក ។
ដោយមានបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនសហការជាមួយកម្លាំងប៉ុស្ដិ៍កោះខ្សាច់ទន្លា បន្ដឃាត់ខ្លួនបានឈ្មោះង៉ែត ថន និងឈ្មោះយ៉ុម សុខណា នៅចំណុចភូមិ ក្បាលកោះកើត ឃុំកោះខ្សាច់ទន្ល បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ង៉ែត ថន បានសារភាពថា ខ្លួនពិតជាបានលក់គ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ធំ តម្លៃ ៨០,០០០៛ អោយទៅឈ្មោះ សម្បត្តិ បូរី ពិតប្រាកដមែន ។
គ្រឿងញៀនខាងលើនេះខ្លួន( ង៉ែត ថន)បានទិញ ចំនួន ០១កញ្ចប់ធំ តម្លៃ ៨០,០០០៛ ពីឈ្មោះ តាក់ ភេទប្រុស អាយុ ២៩ឆ្នាំ នៅចំណុចភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។ កន្លងមកខ្លួនធ្លាប់ទិញគ្រឿងញៀន(ម៉ាទឹកកក)ពីឈ្មោះ តាក់ ចំនួន ០៤លើក រួចមកហើយ ។
ចំណែកឈ្មោះយ៉ុង សុខណាបានសារភាពថា:ក្នុងខែសីហាឆ្នាំ២០១៩ខ្លួនបានទិញគ្រឿងញៀនម៉ាទឹកកកពីឈ្មោះតាក់ នៅភូមិព្រែក ឃុំត្រើយស្លា លក់ឲ្យឈ្មោះសម្បត្តិ បូរី តម្លៃ១០$ និងធ្លាប់ទិញគ្រឿងញៀនពីឈ្មោះ តាក់ចំនួន៥លើក ដើម្បីយកមកប្រើប្រាស់ដែរ ។
***បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី ។

Leave a Reply

Your email address will not be published. Required fields are marked *