នគរបាលស្រុកបាទីឃាត់ខ្លួនសង្ឃមួយអង្គ ក្រោយឆែកឃើញគ្រឿងញៀន៣កញ្ចប់ មានទាំងជក់រួច និងមិនទាន់ជក់

នគរបាលស្រុកបាទីឃាត់ខ្លួនសង្ឃមួយអង្គ ក្រោយឆែកឃើញគ្រឿងញៀន៣កញ្ចប់ មានទាំងជក់រួច និងមិនទាន់ជក់តាកែវ ៖ ជនសង្ស័យជាព្រះសង្ឃមួយអង្គ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយឆែកឆេរឃើញសារធាតុញៀនចំនួន៣កញ្ចប់ ក្នុងនោះមាន២កញ្ចប់មិនទាន់ជក់ និង១កញ្ចប់ទៀតជក់រួច។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចវត្តថ្មអន្ទង ភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ។

សមត្ថកិច្ចបានឲ្យដឹងថា សង្ឃខាងលើនេះមានឈ្មោះ កី បូរី អាយុ២១ឆ្នាំ ស្នាក់នៅវត្តខាងលើ ត្រូវបានចៅអធិការវត្តថ្មអន្ទង ដឹកនាំកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយនគរបាលកម្លាំងប៉ុស្តិ៍កណ្តឹង ចុះបង្ក្រាប ពាក់ព័ន្ធករណីប្រើប្រាស់នូវសារធាតុញៀន នៅក្នុងវត្តថ្មអន្ទង ដកហូតបានក្រាមពណ៌ស (ម៉ាទឹកកក)ចំនួន១កញ្ចប់តូច និងថង់ក្រាមពណ៌ស (ម៉ាទឹកកក)​ជក់រួច ចំនួន១កញ្ចប។ បន្ទាប់ពីឃាត់ខ្លួនហើយនោះ ក៏ធ្វើការផ្សឹក ពីសំណាក់ចៅអធិការវត្តការិយាល័យធម្មការ និងសាសនាស្រុកបាទី និងលោកអភិបាលស្រុកបាទី រួចបញ្ជូនបន្តមកកាន់ អធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីចាត់ការតាមច្បាប់បន្តទៀត

Leave a Reply

Your email address will not be published. Required fields are marked *