តាម​ពិត​លោក ប៊ូ វិចិត្រ មាន​បញ្ហា​អ​ញ្ចឹ​ង​សោះ ទើប​គាត់​មិន​អាច​បន្ត​អាជីព​សី​ល្បៈ​បាន

ហ្វេ​ស​ប៊ុ​ក​៖ ក្រោយ​ផ្ទុះ​រឿង​អតីត​តារាចម្រៀង​លោក ប៊ូ វិចិត្រ បាន​ធ្លាក់ខ្លួន​ទៅ​មើល​រថយន្ត​អោយ​គេ ដើម្បី​បាន​ថវិកា​ផ្គត់ ផ្គង់​ជីវភាព ត្រូវ​បាន​មហាជន​មានការ​អាណិតអាសូរ​ជា​ខ្លាំង នោះ​។ ពេល​នេះ​បើ​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ករប​ស់លោក ហេង ឡុ​ង បាន​សរសេរ​នៅ​មុន​នេះ​បន្តិច​ថា “​រឿង​ការ​ពិត​ត្រូវ​បាន​លាតត្រដាង ប្អូន​បូរ​វិចិត្រ គឺ​គាត់​មាន​បញ្ហា​បាត់​ការ​ចង​ចាំ និង​មិន​ប្រក្រតី​។ សមាគម​សិល្បករ នឹង​ព្យាយាម​ជួយ​ព្យាបាល​គាត់
និង​តាមដាន​ពី​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​គាត់​។ អរគុណ​សម្រាប់​ការ​ចែកចាយ​ព​ត៌​មាន​ពិត​”​។

 

គួរ​បញ្ជាក់​ផង​ដែរ​ថា មាន​ម្ចាស់​គណនី​ឈ្មោះ Jenny Chamroeun បាន​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម​ថា “​បង បូ​វិចិត្រ ម្ចាស់​បទ ប៊ិះ​ស៊យ ដុនដាប ឃើញ​សភាព​គាត់ រឿយ​ៗ​ក្បែរ​ក្លឹ​ប​កំសាន្ដ ៥៥ ជិត​អាហារ​ដ្ឋា​ន យាយ​ម្លូរ អា​យ៊ែ​រ​ឡាន​អោយ​គេ ពិបាក​ភ្នែក​ណាស់​ធ្លាប់តែ​ស្ដាប់​ចំរៀង​គាត់​ពី​ក្មេង​ៗ ១០​ឆ្នាំ​ជាង​មុន សង្ឃឹមថានឹង​មាន​អ្នក​ឈឺឆ្អាល​ទៅ​ចុះ​។

សួរ​គាត់​គ្មាន​លេខ​ទូរ​សព្ទ័​ផ្ទាល់ខ្លួន​ទៀត​អាច​ជួយ​គាត់​បាន គាត់​នៅ​ជិត ផ្ទះ​ខ្ញុំ​។ ឃើញ​សភាព​បែប​នេះ ប្អូន​នៅ​មិន​សុខ មាន​តែ​បង្ហោះ​គាត់​មិន​ប្រកាន់​ខ្ញុំ​ទៀត គាត់​ថា​ជួយ​គាត់​ផង ក្រែង​បាន​សម្រួល​ជីវភាព បាន​ខ្លះ ម្ចាស់​បទ​ប៊ិះ​ស៊យ នៅ​ផលិតកម្ម ( RSK ) ជួយ​ស៊ែរ​ផង បងប្អូន​”៕

 

Leave a Reply

Your email address will not be published. Required fields are marked *