ជួយ​ស៊ែរ​ឲ្យ​សម្តេច​ឃើញ​ផង​! ជនបរទេស​ម្នាក់​ប្រដៅ​មន្ត្រី​ម្នា​ក់នៅ​ច្រក​ប៉ោយប៉ែត ឈប់​រកស៊ី​ខូច​អីចឹង​ទៀត​ទៅ រក​ការងារ​ផ្សេង​ធ្វើទៅ សុំ​អង្វរ​… (​វីដេអូ​)

​​ទិដ្ឋភាព​ជជែក​គ្នា​ដេញដោល​គ្នា​យ៉ាងខ្លាំង​មួយ រវាង​មន្ត្រី​នៅ​ច្រកទ្វា​ប៉ោយប៉ែត និង​បុរស​ជនបរទេស​ម្នាក់ បានធ្វើ​ឲ្យ​ផ្ទុះ​កក្រើក​បណ្តាញ​សង្គម​តែម្តង កាលពី​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩ ម្សិលមិញ ពាក់​នឹង​រឿង​ធ្វើឯកសារ​មួយ ។​

​តែ​យ៉ាងណាមិញ បើទោះបី​គេ​ពុំ​ដឹង​ច្បាស់​ថា ហេតុការណ៍​ប្រកែក​គ្នា​បង្ក​ការភ្ញាក់ផ្អើល​នេះ ដោយសារតែ​រឿង​អ្វីមួយ​ក៏ដោយចុះ តែ​តាមរយៈ​វីដេអូ​ឃ្លី​ប គេ​បានឃើញ​ជនបរទេស​រូប​នោះ បាន​និយាយ​ប្រដែប្រដៅ​ដល់​មន្ត្រី​ខ្មែរ​វ័យ​ចំណាស់​នោះ​យ៉ាងច្រើន​ថា ឈប់​ធ្វើ​អីចឹង​ទៀត​ទៅ និង​គួរ​រកមុខ​របរ​អ្វី​ផ្សេង​ធ្វើទៅ​…. ។ នេះ​បានន័យថា មន្ត្រី​រូបនេះ​កំពុង​ប្រព្រឹត្ត​ទង្វើ​មិនល្អ ពុករលួយ​អ្វីមួយ មកលើ​ពួកគាត់​ដែលជា​អ្នក​អង្គការ ។​

​ទាក់ទង​នឹង​រឿងនេះ បើ​យោងទៅតាម​គ​ណិ​ហ្វេ​ស​ប៊ុ​កមួយ​ដែលមាន​ឈ្មោះថា Poipet Taxi បានធ្វើ​ការលើកឡើង និង​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ជួយ​ពិនិត្យមើល​លើ​បញ្ហា​នេះ​យ៉ាង​ដូច្នេះ​ថា​៖ «​ក្រសួង​ទេសចរ​ណ៏​មេត្តា​ពិនិត្យមើល​ឡើងវិញ នូវ​វិស័យ​ទេសចរ នៅ​ច្រកទ្វា​អន្តរជាតិ​ប៉ោយ​បេ​ត​ផង​ទាន ទាក់ទង​ទៅនឹង​ភ្ញៀវ​អន្តរជាតិ (​ភ្ញៀវ​រាយ​) ដែល​ឆ្លង​ចូលមក​ប្រទេស​កម្ពុជា​តាម​ច្រកទ្វា​អន្តរជាតិ​មួយ​នេះ រយះ​បួន​ឆ្នាំ​ចុងក្រោយ ភ្ញៀវ​អន្តរជាតិ​រាយ​គ្រប់​ជាតិ​សា​សបាន​ថយចុះ​គួរអោយកត់សំគាល់ តើ​អស់លោក​ដឹង​ពី​មូលហេតុ​ដែរ​ទេ​?

​វី​ឌី​អូ​មួយ​នេះ​បាន​លាតត្រដាង​បង្ហាញ​អោយ​មន្ត្រី​ពាក់​ព​ន្ធ័​និង​មន្ត្រី​ថ្នាក់ជាតិ​បាន​ឃើ​យ​នៅ​ហេតុផល​ដែលនាំអោយ​បាត់បង់​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​ឆ្លងកាត់​ច្រកទ្វា​អន្តរជាតិ​មួយ​នេះ សូម​បងប្អូន​ជួយ​បញ្ចេញ​ជាម​ត្តិ​ដើម្បី ស្ថាបនា​និង​មេត្តា​ចែករំលែក​ព​ត័​មាន​មួយ​នេះ​ដើម្បី​បាន​ដល់​ប្រមុខ​រាជរ​ដ្ថា​ភិ​បាល​បាន​ជ្រាប​ផង​» ៕​

Posted by Poipet Taxi on Wednesday, 12 June 2019

Leave a Reply

Your email address will not be published. Required fields are marked *