ហួសចិត្ត!! អាជ្ញាធរស្រុកកោះសូទិន ចុះដេញប្រជាជនមិនឱ្យហូបនំបញ្ចុក ព្រោះមិនបានសុំច្បាប់…….

ក្ដៅៗប៉ុន្មានម៉ោងមុននេះ អាជ្ញារធរស្រុក នៅស្រុកកោះសូទិន ខេត្តកំពង់ចាម បានចុះប្រតិបត្តិការ​ទៅ​បំបែកក្រុមប្រជាពលរដ្ឋកំពុងជុំគ្នាហូបនំបញ្ចុក មិនឱ្យហូបតទៅទៀតព្រោះមិនបានសុំច្បាប់ ។ នេះបើតាមវីដេអូមួយដែលបង្ហោះដោយគណនីហ្វេសប៊ុក Than Sorith ជាអ្នក​នៅក្នុង​ហេតុការណ៍​នេះ​តែ​ម្ដង ។

ការហាមឃាត់របស់អាជ្ញាធរស្រុក គឺប្រហែលជាយល់ច្រឡំប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ដែលអំពាវនាវឱ្យប្រជាជនហូបនំបញ្ចុកថ្ងៃទី ០៩ មិថុនា ខាងមុខនេះ ដើម្បីជាការសាមគ្គីភាពគ្នា ។ សម្ដេចបានបញ្ជាក់យ៉ាងច្បាស់ថា ប្រជាជនឃ្លានចង់ហូបថ្ងៃនេះ ឬ ថ្ងៃណាក៏បាន តែសំខាន់នៅពេលដល់ថ្ងៃទី ០៩ ខាងមុខនេះ គឺហូបជុំគ្នាម្ដងទៀត តែបែរជាអាជ្ញាធរស្រុកកោះសូទិនទៅដេញប្រជាជនមិនឱ្យហូបនំបញ្ចុកទៅវិញ ៕

https://web.facebook.com/100029848094102/videos/180028553002080/?t=0

 

Leave a Reply

Your email address will not be published. Required fields are marked *