ឮ​ថា អត់​នាំ​ទៅ​ធ្វើ​ត្រាប់​សម្លាប់​ក្មេង​ៗ​ទេ ព្រោះ​មនុស្ស​ជិត​១​ពាន់​នាក់​កំពុង​ចាំស្វាគមន៍…….

ខេត្តព្រះសីហនុ ៖ យ៉ាងណាក៏ដោយ ជន​ដៃដល់ជាឃាតករ​ឈ្មោះ ឈឹម វិចិត្រ អាយុ៣១ឆ្នាំ​រូបនេះ ​​មិន​ត្រូវ​​បាន​នាំខ្លួន​ទៅ​ធ្វើ​ត្រាប់​ពី​ការសម្លាប់​ក្មេង​២នាក់បងប្អូន​​​​​ នៅ​​ចំណុច​ផ្ទះ​កើតហេតុ​ក្នុង​ភូមិ​គគី ឃុំ​បិត​ត្រាង​ ស្រុក​ព្រៃ​នប់ ​ខេត្ត​ព្រះ​សីហ​នុ​ ​ទេ ក្រោយសមត្ថកិច្ច​សម្រេច​​ហើយនោះ​ ។ នេះបើយោង​តាម​ស្នងការ​នគរ​បាល​ខេត្តព្រះសីហនុ លោកឧត្តម​សេ ន​ីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ប្រាប់​​តាមបណ្ដាញព័ត៌មាន​ក្នុង​ស្រុក​មួយ​នៅថ្ងៃទី​០៣ មិថុនា នេះ ។ គួររំលឹកថា ៖ មកដឹងចម្លើយជនកំណាចនេះ​​…​​​កាលធ្វើ​សកម្ម​ភាពរំ​លោភនិងសម្លាប់​បែបណា?

ប្រភព​​ឱ្យ​ដឹងទៀតថា​​ ការដែល​មិននាំ​ឃាតករ​ទៅធ្វើ​ត្រាប់ គឺ​ដោយសារ​នៅចំណុចផ្ទះ​កើតហេតុ ​មាន​មនុស្ស​ជ​ិត​១ពាន់នាក់​ឯណោះ ​កំពុង​រង់ចាំ ។ ហើយ​ដោយខ្លាច​មាន​ការប៉ះទង្គិចណាមួយ ឬអាច​​កើត​កំហឹង​​លើ​ឃាតករនេះ ដែលឈាន​​​សម្លាប់លើ​នេះនេះផងដែរ ។

https://web.facebook.com/freshnewsasia/videos/432655604195097/

Leave a Reply

Your email address will not be published. Required fields are marked *