ករណីរំលោភទៀតហើយ!! ព្រៃផ្សៃណាស់ បុរសម្នាក់ប៉ុនប៉ងរំលោភលើក្មេងស្រី វ័យទើបតែ04ឆ្នាំ ហើយរត់គេចខ្លួនបាត់ ….

៚ត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល
@ ព្រៃផ្សៃណាស់ បុរសម្នាក់ប៉ុនប៉ងរំលោភលើក្មេងស្រី វ័យទើបតែ04ឆ្នាំ ហើយរត់គេចខ្លួនបាត់ ….
៙ ករណីនេះ កេីតហេតុនៅថ្ងៃព្រហស្បតិ៍ ១២រោច ខែពិសាខឆ្នាំកុរ​ ឯសក័​ ព.ស២៥៦៣​ ត្រូវ
ថ្ងៃទី៣០.០៥.២០១៩​ វេលាម៉ោង២២.១០នាទីនៅចនុចភូមិថ្កុល ឃុំត្រេីយស្លា​ ស្រុកស្អាងខេត្តកណ្តាល។
​* ជនរងគ្រោះ ឈ្មោះ​ ច រ ស ភេទស្រី អាយុ ០៤ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងបន្ទុក នៅភូមិថ្កុល​ ឃុំត្រេីយស្លា​ ស្រុកស្អាង​ ខេត្តកណ្តាល។
* ជនសង្ស័យ៖ ឈ្មោះ​ លី​ វុត្ថា​ ភេទប្រុស​ អាយុ​ ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ​ថ្កុល​ ឃុំត្រេីយស្លា​ ស្រុកស្អាង​ ខេត្តកណ្តាល មុខរបរ​ កសិករ (​គេចខ្លួន)។


••វត្ថុតាងចាប់យក៖ ទូរស័ព្ទ ០១គ្រឿង និងអាវដៃ​ខ្លី ពណ៍ខ្មៅ​ លាយខៀវ ចំនួន០១ ។
​* សភាពរឿងហេតុ៖នៅថ្ងៃទី​ ខែឆ្នាំ​ វេលាម៉ោងកេីតហេតុខាងលេី​ ឈ្មោះ​ ច រ ស បានទៅដេកនៅក្នុងមុង សំយ៉ាបខាងមុខផ្ទះ ជាមួយជីដូនឈ្មោះ អោក វ៉េតតែ ប៉ុន្តែជីដូនមិនទាន់ចូលដេកជាមួយទេ ។ ពេលនោះជីដូន បានឮសំលេងចៅស្រែកចេញពីក្នុងមុង ក៍ស្ទុះរត់ទៅមើលចៅ ស្រាប់តែឃើញឈ្មោះលី វុត្ថា កំពុងនៅក្នុងមុងហើយស្ទុះរត់គេចខ្លួន ដោយបន្សល់នៅទូរសព្ទ័ ០១គ្រឿង និងអាវ០១ ។
**សូមបញ្ជាក់ថា: លុះដល់ថ្ងៃទី ០២.០៦.២០១៩​ វេលាម៉ោង​ ១១.៤៣នាទី ទេីបម្តាយ​ និងឪពុកជនរងគ្រោះ​ បានមកប៉ុស្គិ៍ នគរបាលរដ្ឋបាលត្រើយស្លា ដើម្បីឲ្យជួយធ្វើកិច្ចសន្យា បញ្ចប់រឿង កុំឲ្យមានគុំនំគួនគ្នាដោយភាគីសងខាងឯកភាពគ្នាសងលុយ ២៥០ដុល្លា ឲ្យទៅជនរងគ្រោះ ហើយមិនប្ដឹងផ្ដល់អ្វីឡើយ ។
** ករណីនេះ ក្រោយទទួលបានព័ត៌មានកំលាំងជំនាញនគរបាលស្រុក កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។

Leave a Reply

Your email address will not be published. Required fields are marked *