លម្អិត! ស្គាល់អត្តសញ្ញាណ មន្ត្រីនគរបាលចូលនិវត្តន៍ម្នាក់ ដែលលោតសម្លាប់ខ្លួនពីលើអាគារជាន់ទី៤ ក្នុងមន្ទីរពេទ្យរុស្ស៊ីនោះហើយ

ភ្នំពេញ៖ មុននេះបន្តិច មានការភ្ញាក់ផ្អើលមួយបានកើតឡើង​ដោយមានមន្ត្រីនគរបាលមួយរូបមានវិបត្តិ បានលោតសម្លាប់ខ្លួនពីលើអាគារជាន់ទី៤ ក្នុងមន្ទីរពេទ្យរុស្ស៊ី។

ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចអាគារក្នុងមន្ទីរពេទ្យរុស្ស៊ី ក្នុងសង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សពជនរងគ្រោះដែលគិតខ្លីលោតសម្លាប់ខ្លួននេះ មានឈ្មោះ លាវ វាន់ណារិន អាយុ៥៨ឆ្នាំ មុខរបរមន្រ្តីចូលនិវត្តន៍ ស្នាក់នៅផ្ទះលេខ២២០E2 ផ្លូវព្រះសីហនុ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ។

សូមបញ្ជាក់ថាក្រោយកើតហេតុ សាកសពត្រូវបានដឹកយកទៅតម្កល់នៅវត្តសំបួរមាស សមត្ថកិច្ចជំនាញកំពុងធ្វើកោសល្យវិច័យ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖​ TVFB

 

Leave a Reply

Your email address will not be published. Required fields are marked *