ស្រី​ស្អាត​សាច់​សខ្ចីទ្ររលុកទ្រលុន​​ម្នាក់…​លេង​មួយ​ប្រាវ​ខ្ទេច!! (មានវីដេអូរ)

រាជធានី​ភ្នំពេញ ៖ នារី​រូប​ស្រស់​សោភា​ម្នាក់​បើករថយន្ត​ក្នុង​ស្ថានភាព​ស្រវឹងស្រា​ជោកជាំ​ទៅ​បុក​គូទ​ម៉ូតូ​កង់​បី​មួយ​គ្រឿង​កំពុង​ឈប់​ស្តុ​ប​ពីក្រោយ​បណ្តាល​អោយ​ម៉ូតូ​កង់​បី​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​មួយ​គ្រឿង​ដែល​ធ្វើ​ដំណើរ​កាត់​ទទឹង​ផ្លូវ​គ្នា​បណ្តាល​អោយ​រង​ការ​ខូចខាត​យ៉ាងដំណំ ដែល​ហេតុ​ការណ៍​​នេះ​ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​9​នឹង​25​នាទី​យប់ ថ្ងៃ​ទី​21 ឧសភា នៅ​ស្តុ​ប​វត្ត​លង្កា ផ្លូវ​ព្រះ​សីហ​នុ កែង​នឹង​ផ្លូវ​51 សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ។

រថយន្ត​បង្ក​ម៉ាក Lexus GS-430 ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2AA-0977 បើកបរ​ដោយ​នារី​រូប​ស្រស់​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹងស្រា​ជោកជាំ ។តាម​ប្រភព​ព័ត៌មាន​ពី​លោកពូ​ជា​ម្ចាស់​ម៉ូតូ​កង់​បី​រង​គ្រោះ​បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ​គឺ​រូប​គាត់​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ជាមួយនឹង​រថយន្ត​បង្ក តាម​ម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ ខណៈ​ពេល​មក​ដល់​កន្លែង​កើតហេតុ​ក៏​ឈប់​ស្តុ​ប​ក្រហម ហើយ​ក៏​មាន​រថយន្ត​រង​គ្រោះ​មួយ​គ្រឿង​ទៀត ម៉ាក​អូ​ឌី ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ 2A-7080 បើកបរ​ដោយ​បុរស​មួយ​ក្រុម​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា មក​ដល់​ស្តុ​ប​វត្ត​លង្កា​ក៏​បត់​ឆ្វេង​ឆ្លង​ចូល​ផ្លូវ​51 ។

ខណៈនោះ​ស្រាប់តែ​រថយន្ត​បង្ក​បើកបរ​ដោយ​នារី​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹងស្រា​ជោកជាំ​នោះ​ទៅ​បុក​គូទ​ម៉ូតូ​កង់​បី​ពីក្រោយ​បណ្តាល​អោយ​ម៉ូតូ​កង់​បី​បន្ត​ជ្រុល​ទៅ​បុក​ចំ​ទ្វារ​ក្រោយ​រថយន្ត​ម៉ាក​អូ​ឌី ចំហៀង​ខាងស្ដាំ​ពេញទំហឹង​បណ្តាល​អោយ​រង​ការ​ខូចខាត​យ៉ាងដំណំ ចំណែក​ម៉ូតូ​កង់​បី​ខូចខាត​កាង​មុខ និង​ក្រពឹត​កា​ក្រោយ​បន្តិច ។

ការ​ច​ចារ​មិន​ត្រូវ​គ្នា​គេ​ក៏​អោយ​នាង​ហៅ​គ្រួសារ​មក​ដោះស្រាយ​ជំនួស​មួយសន្ទុះ​ក្រោយ​មាន​នារី​រូប​ស្រស់​ម្នាក់​ទៀត​ត្រូវជា​មិត្តភក្ដិ​មក​ច​ចារ​សង​ជំនួស​ដោយ​នាង​សង​ទៅ​ម៉ូតូ​កង់​បី​ចំនួន​180​ដុល្លារ​ខាង​រង​គ្រោះ​ក៏​ព្រម​ទទួលយក​សំណង ។

ចំណែក​រថយន្ត​អូ​ឌី​ស៊េរី​ទំនើប​នោះ​ខាង​រថយន្ត​បង្ក​បានអោយ​ម្ចាស់​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ដោយ​នាង​តម្កល់​ទុក​អត្តសញ្ញាណ និង​ប័ណ្ណបើកបរ​ទៅ​អោយ​ជន​រង​គ្រោះ​ពេល​ជួសជុល​រថយន្ត​អស់​តម្លៃ​ប៉ុន្មាន​គឺ​នាង​ជា​អ្នក​ចេញ​សង​ជំនួស​ហើយ​យក​ឯកសារ​ត្រលប់​មក​វិញ​ដើម្បី​បញ្ចប់រឿង ៕

ប្រភព៖ កោះសន្តិភាព

នារីស្រស់ស្អាត​ម្នាក់​បើករថយន្តស៊េរីទំនើប ជ្រុលចង្កូតទៅបុកម៉ូតូកង់​បី​ពីក្រោយ​ ធ្វើឲ្យម៉ូតូកង់បី​បន្ត​ទៅបុករថយន្ត​ស៊េរីទំនើប​មួយ​គ្រឿង​ទៀត​ នៅខាងក្រោយវត្តលង្កា

Posted by FireBuzz on Tuesday, 21 May 2019

Leave a Reply

Your email address will not be published. Required fields are marked *