ក្តៅមែនទែនហើយ ! ក្រុមហ៊ុន «Microsoft » បានប្រកាសទាំងយប់សម្រេចចិត្តដាក់ទណ្ឌកម្មលើ «Huawei» ដូច​ក្រុមហ៊ុន Google ដែរ

(អាមេរិក)៖ ក្រុមហ៊ុន Microsoft ដែលពីដើមឡើយបានបដិសេធក្នុងការបញ្ជាក់ថា ខ្លួនយល់ព្រម ឬមិនទាន់យល់ព្រមដាក់បំរាមណាមួយលើក្រុមហ៊ុនចិន Huawei តាមរដ្ឋបាលលោក ដូណាល់ ត្រាំ បានសម្រេចនោះ ពេលនេះប្រហែលជាមិនអាចអូសបន្លាយទៀតបាន ទើបខ្លួន សម្រេចបញ្ចេញនូវចំណាត់មួយដែរ នោះគឺបញ្ឈប់ការលក់ Huawei MateBook X Pro នៅក្នុងអនឡាញ Store របស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ Sputnik នាយប់ថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០១៩។

 

ការសម្រេចរបស់ Microsoft ខាងលើត្រូវបានគេមើលឃើញថា ក្រុមហ៊ុនយក្សអាមេរិក មួយនេះមិនអាចស៊ូទ្រាំនឹងសម្ពាធពីរដ្ឋបាលលោក ដូណាល់ ត្រាំ តទៅទៀតឡើយព្រោះ Huawei បានស្ថិតនៅក្នុងបញ្ជីខ្មៅអាមេរិករួចទៅហើយ ខណៈក្រុមហ៊ុនអាមេរិកជាច្រើន ត្រូវបានណែនាំឲ្យបញ្ឈប់ជំនួញជាមួយនឹង Huawei។

បើតាមសារព័ត៌មាន The Verge ក្រុមហ៊ុន Microsoft នឹងនៅតែបន្តឲ្យលក់ផលិតផលកុំព្យូទ័ររបស់ Huawei ខាងលើនេះ រហូតដល់អស់ពីស្តុកដែលមានស្រាប់។

 

គួរបញ្ជាក់ថា ការសម្រេចរបស់ Microsoft គឺហាក់នៅក្រោយបន្តិចពី Google និងក្រុមហ៊ុន អាមេរិកមួយចំនួនទៀត ដែលបានព្យាយាមអនុឡោមតាមការសម្រេចពីរដ្ឋបាលក្រុងវ៉ាស៊ីតោន បើទោះបីជាត្រូវផ្ទុះការរិះគន់ និងព្រួយបារម្ភពីអតិថិជនទូទាំងពិភពលោកក៏ដោយ។ យ៉ាងណាមិញ ក្រសួងពាណិជ្ជកម្មអាមេរិកបានសម្រេចទុកពេលឲ្យ Huawei ចំនួន ៩០ថ្ងៃដើម្បីរៀបចំកម្មវិធីប្រតិបត្តិការ របស់ខ្លួន ប៉ុន្តែគេនៅមិនទាន់ច្បាស់ថា តើកំឡុងពេល ៩០ថ្ងៃគិតចាប់តាំងពីថ្ងៃ២០ ខែឧសភាតទៅ និងបន្ទាប់ពីពេល ៩០ថ្ងៃនោះ នឹងមានរឿងអ្វីកើតឡើងបន្តទៀតឡើយ៕

 

ប្រភព៖ freshnewsasia.com

Leave a Reply

Your email address will not be published. Required fields are marked *