ជួយស៊ែរដល់ឪពុកម្តាយគ្រប់រូបឲ្យប្រុងប្រយ័ត្នផង!!ក្មេងប្រុសដែលកំពុងតែពេញស្រលាញ់ម្នាក់ បែរជាត្រូវស្លាប់ដោយសារតែជំងឺម្យ៉ាង ត្រឹមមួយប៉ប្រិចភ្នែកតែប៉ុណ្ណោះ

យោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Bong Tha បានបង្ហោះអំពីហេតុការណ៍ដ៏ក្ដុកក្ដុលមួយ ក្នុងការបាត់បង់ក្មួយប្រុសជាទីស្រឡាញ់ អាសូរជាពន់ពេក ដែលបានស្លាប់ដោយសារតែជំងឺគ្រុនឈាម ត្រឹមតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។

ក្មេងប្រុសខាងលើដែលស្លាប់ខាងលើនេះ​មានឈ្មោះ អូនលីមិញ អាយុប្រមាណជិត១០ឆ្នាំ បានស្លាប់ដោយសារជំងឺគ្រុនឈាម ក្នុងនោះគណនីFacebook ខាងលើ បានសរសេរថា ៖ « ក្មួយទៅបានសុខហើយ កូនលីមីងសូមលា លោកប៉ា អ្នកម៉ាក់ លាលោកតា លោកយាយ លាអ៊ុំ ពូមីងជារៀងរហូត គ្មានថ្ងៃត្រលប់វិញ ជំងឺគ្រុនឈាមពិតជាសាហាវណាស់ បានឆក់យកជីវិតក្មួយខ្ញុំតែមួយពព្រិចភ្នែក សូមបងប្អូនមានការប្រុងប្រយត្ន័ផង ចំពោះកូនតូចៗ»។

ដូច្នេះហើយ ចំពោះព័ត៌មានមួយនេះ អាចជាសារក្រើនរំលឹកដល់អាណាព្យបាលគ្រប់រូប គួរប្រុងប្រយត្ន័ចំពោះកូនៗតូចៗ ដែលអាចងាយនឹងរងគ្រោះដោយសារជំងឺនេះ ដោយបើយកទៅពេទ្យមិនទាន់ពេលទៀតនោះ គឺអាចមានបញ្ហាដល់អាយុជីវិតដូចក្មេងប្រុសដ៍គួរឲ្យស្រឡាញ់ខាងលើ ។ សូមចូលរួមសោកស្តាយផង ៕

Leave a Reply

Your email address will not be published. Required fields are marked *