ឯកឧត្ដម ខៀវ កាញារីទ្ធ ត្រៀម​ចាត់ការ​មន្ត្រី​ក្រសួង​ព័ត៌មាន​មាន​ឈ្មោះ តែ​មិន​មក​ធ្វើការ!

ភ្នំពេញ៖​​ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ផ្ទាល់​ខ្លួន នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ទាក់ទងនឹងមន្ត្រី​នៅក្រសួងព័ត៌មានផ្ទាល់ ដែល​មាន​តែ​ឈ្មោះ​ តែ​មិន​មាន​មុខ​មក​ធ្វើការ​។ ឯកឧត្ដមបានលើកឡើងថា៖ «ក្រោយ​ពី​មាន​ការ​រអ៊ូរទាំ​របស់​មន្ត្រី​ក្រសួង​ព័ត៌មាន​ ក្រសួង​ព័ត៌មាន​សុំ​អោយ​គ្រប់​អគ្គនាយកដ្ឋាន​ បញ្ជូន​ឈ្មោះ​ និង​ រូប​ថត​ មន្ត្រី​ណា​ខ្លះ​ ដែល​មាន​តែ​ឈ្មោះ​ តែ​បើក​ប្រាក់​ខែ ដើម្បី​រួម​ចំណែក​អភិបាល​កិច្ច​ល្អ​ របស់​រាជរដ្ឋាភិបាល​ ដើម្បី​ខ្ញុំ​បង្ហោះ​រូប​អ្នក​ដែល​ស៊ី​លើ​កម្លាំង​មន្ត្រី​ក្រសួង»។ គ្រាន់តែ​មហាជនឃើញ​សារ​នោះ​ភ្លាម មានការ​សាទរ​ចំពោះ​ចំណាត់​ការ​មួយ​នេះ ៕

Leave a Reply

Your email address will not be published. Required fields are marked *