សមត្ថកិច្ច បញ្ជូនចិន៣នាក់ មកតុលាការ ករណីនាំចូលលុយជាង៣.៥លានដុល្លារអាមេរិក ដោយមិនប្រក្រតីពីហុងកុង

ភ្នំពេញ៖នគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ នេះ បញ្ជូនបុរសជនជាតិចិន៣នាក់ មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីសាកសួរករណីនាំចូលលុយជាង ៣.៥លានដុល្លារអាមេរិក ដោយមានប្រភពមិនច្បាស់លាស់ ដេីម្បីចាត់ការតាមច្បាប់ ។

របាយការណ៍ពីប៉ូលិសអន្តោប្រវេសន៍ បានឱ្យដឹងថា ជនសង្ស័យទី១៖ ឈ្មោះ Wang Shiping កាន់លិខិតឆ្លងដែនលេខ EC9259330 មុខរបរ មិនពិតប្រាកដ, ទី២៖ ឈ្មោះ Wang Lichao កាន់លិខិតឆ្លងដែនលេខ ED4367915 មុខរបរ មិនពិតប្រាកដ និងទី៣៖ ឈ្មោះ Zhang Jian កាន់លិខិតឆ្លងដែនលេខ E 35414034 មិនមានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរមិនពិតប្រាកដ ។

ជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងនគរបាលអន្ដោប្រវេសន៍ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករប្រចាំនៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ចាប់ខ្លួនកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ខណៈកំពុងនាំលុយចំនួន ៣,៥២០,០០០ដុល្លារ ដោយពុំមានការបញ្ជាក់ពីប្រភពហរិញ្ញវត្ថុច្បាស់លាស់ ពីទីក្រុងហុងកុងចូលមកប្រទេសកម្ពុជា ។

ក្រោយពីការត្រួតពិនិត្យឯកសាររួចជនជាតិចិនទាំង៣នាក់ ត្រូវបានបញ្ជូនទៅកាន់តុលាការចាត់វិធានការតាមនីតិវិធី ក្នុងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហរិញ្ញប្បទានភេរវកម្ម ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធជាធរមាននៅកម្ពុជា ៕

 

Leave a Reply

Your email address will not be published. Required fields are marked *