ស្រីលង្កា ធ្វើពិធីកាន់ទុក្ខ ខណៈអ្នកស្លាប់កើនដល់៣១០នាក់ ក្រោយរងការវាយប្រហារដោយគ្រាប់បែក….

កូឡុំបូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះថា អ្នកនាំពាក្យប៉ូលិសមួយរូប បាននិយាយនៅថ្ងៃអង្គារនេះថា ចំនួនអ្នកស្លាប់ ដោយសារការបំផ្ទុះគ្រាប់បែក អត្តឃាតនៅក្នុងប្រទេសស្រីលង្កា បានកើនឡើងដល់៣១០នាក់ ជាមួយគ្នានេះដែរ មានមនុស្សជាច្រើននាក់ ទៀតបានរងរបួស ។

លោក Ruwan Gunasekera បានថ្លែងឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា មនុស្សប្រមាណ៥០០នាក់ បានរងរបួស នៅក្នុងពេលបំផ្ទុះគ្រាប់បែក ជាច្រើនដងនោះ ។

តួលេខនេះបានធ្វើ ការកែសម្រួល ខណៈដែលប្រទេសកំពុង ប្រារព្វពិធីកាន់ទុក្ខ ដោយធ្វើសម្មាធិរយៈពេល៣នាទី ។

ទង់ជាតិរបស់ប្រទេស បានបង្ហូរនៅពាក់កណ្តាល នៅតាមអគារនានារបស់រដ្ឋាភិបាល ហើយពលរដ្ឋបាននាំគ្នាឳនក្បាលចុះ គោរពដល់វិញ្ញាណក្ខន្ត អ្នកដែលបានស្លាប់ នៅក្នុងការវាយប្រហារ ដោយគ្រាប់បែក ។

ពិធីស្មឹងស្មាត បានចាប់ផ្តើមនៅវេលាម៉ោង ៨និង៣០នាទីព្រឹក ម៉ោងក្នុងស្រុក ។ គ្រាប់បែកបានបំផ្ទុះលើកដំបូង ក្នុងចំណោមការបំផ្ទុះ ចំនួន៦គ្រាប់ បានកើតឡើង នៅព្រឹកថ្ងៃអាទិត្យ នៅទីខ្ពស់នៃសណ្ឋាគារជាច្រើន និងកំពូលនៃព្រះវិហារ ជាច្រើននៅកន្លែង ប្រារព្វពិធីដែលមានអ្នកធ្វើ សម្មាធិជាច្រើននាក់ ៕

Leave a Reply

Your email address will not be published. Required fields are marked *