ព្រៃផ្សៃណាស់! បុរសម្នាក់សម្លាប់សង្សារកំពុងមានផ្ទៃពោះ ដោយឆក់ខ្សែភ្លើង និងចាក់ជាច្រើនកាំបិត រួចចង.កសម្លាប់ខ្លួនតាមក្រោយ …..

(ភ្នំពេញ)៖ បុរសម្នាក់បានធ្វើសកម្មភាពឆក់ខ្សែភ្លើង និងចាក់សម្លាប់នារីជាសង្សារ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម រួចចងកសម្លាប់ខ្លួនឯងតាមក្រោយ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោងជាង១០យប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅចំណុចផ្ទះជួលបន្ទប់លេខC12 ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ។

សពនារីរងគ្រោះឈ្មោះ ណាង មុំ អាយុ២៣ឆ្នាំ មុខរបរជាមេផ្ទះ និងមានស្រុកកំណើតស្ថិតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ សពជនបង្កឈ្មោះ ទុយ រ៉ាន់ មានអាយុ៣៩ឆ្នាំ មុខរបរជាជាងទង និងមានស្រុកកំណើត ស្ថិតនៅក្នុងស្រុកដងទង់ ខេត្តកំពត មធ្យោបាយធ្វើដំណើររថយន្តមួយគ្រឿង ម៉ាក Lexus RX350 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AJ-4378។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញកូនស្រី (កូនប្ដីដើម) របស់នារីរងគ្រោះមានអាយុ៣ឆ្នាំ បានដើរចេញមកក្រៅបន្ទប់ ហើយបាននិយាយប្រាប់ស្រ្តីម្នាក់ថា «ជួយម៉ាក់ខ្ញុំផង ម៉ាក់របស់ខ្ញុំ ប៉ាសម្លាប់ហើយ» ប៉ុន្ដែពេលនោះស្រ្តី ខាងលើមិនបានចាប់អារម្មណ៍ឡើយ ហើយបែរជាសួរទៅកាន់ក្មេងស្រីថា កូនងងុយដេកនៅ ហើយក្មេងស្រីខាងលើនៅតែនិយាយដដែលៗ រហូតធ្វើឲ្យស្ត្រីខាងមានការសង្ស័យ ក៏បាននាំគ្នាដើរទៅបន្ទប់ជួលខាងលើស្រាប់តែឃើញបិទភ្លើង ភ្លាមៗនោះគាត់បាន គោះទ្វារបន្ទប់ តែបុរសជនបង្កខាងលើមិនព្រមបើកទ្វារនោះទេ ហើយធ្វើឲ្យអ្នកដែលរស់នៅក្បែរនោះ បាននាំគ្នាគោះបង្អួចស្រាប់តែឃើញជនបង្កកំពុងតែដេកឱបសពនារីរងគ្រោះ ដោយរុំព័ទ្ធជាមួយខ្សែភ្លើង និងមានស្នាមចាក់ជាច្រើន ហើយក៏មិនដឹងថាជនបង្ក សម្លាប់នារីរងគ្រោះតាំងពីពេលណានោះទេ។

នៅពេលប្រជាពលរដ្ឋឃើញជនបង្ក កំពុងតែដេកឱបសពនារីរងគ្រោះដោយរុំព័ទ្ធជាមួយនឹងខ្សែភ្លើង និងមានស្នាមចាក់ជាច្រើន បានធ្វើឲ្យប្រជាពលរដ្ឋមានការខឹងសម្បារយ៉ាងខ្លាំង ក៏នាំគ្នាវាយទ្វារដើម្បីចូលទៅចាប់ជនបង្កតែជាអកុសល បុរសជាជនបង្កបានរត់ឡើង លើតុ ហើយធ្វើអត្តឃាតចង.ក សម្លាប់ខ្លួនឯងតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើត ហេតុរួចធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញ ដើម្បីចុះមកធ្វើកោសល្យវិច័យ និងប្រគល់សាកសពទៅឲ្យក្រុមគ្រួសារ ដើម្បីដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត។ ចំពោះដើមចងនៃការស្លាប់យ៉ាងព្រៃផ្សៃនេះ នៅមិនទាន់ដឹងមូលហេតុថា បណ្ដាលមកពីរឿងអ្វីឲ្យពិតប្រាកដនោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *