ពិតជាអាសូរណាស់!!រៀបការថ្មីថ្មោង ប្តីជិះម៉ូតូឌុបប្រពន្ធខ្វះការប្រុងប្រយ័ត្នដួលចូលរថយន្តធំស្លាប់ប្រពន្ធ និងប្តីរងរបួសស្រាលនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត

បន្ទាយមានជ័យ៖ រៀបការថ្មីថ្មោង ប្តីជិះម៉ូតូឌុបប្រពន្ធខ្វះការប្រុងប្រយ័ត្នដួលចូលរថយន្តធុនធំសណ្តោងសឺមីរ៉ឺម៉កកិនស្លាប់ប្រពន្ធប្តីរងរបួសស្រាល ហេតុការណ៍កើតឡើងនៅវេលាម៉ោង ១៦ និង០៥នាទីនៅថ្ងៃទី០៦ ខែ មេសា ឆ្នាំ ២០១៩ នៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ស្រ្តីរងគ្រោះឈ្មោះ ឆាយ គឹមណេង អាយុ ២៤ឆ្នាំ ត្រូវរថយន្តកិនចំក្បាលស្លាប់និងកន្លែង ចំណែកប្តីឈ្មោះ សរ រាត្រី អាយុ២៨ឆ្នាំ រងរបួសស្រាល។ ទាំងពីរនាក់ទើបតែរៀបការថ្មីថ្មោងបានរយៈពេល៥ខែ មានទីលំនៅនៅខ័ណ្ឌស្ទឹងហាវ សង្កាត់កំពេញ ក្រុងកំពង់សោម និងមកស្នាក់នៅបណ្តោះអាសន្នជាមួយបងប្អូននៅចំណុចដើមស្រល់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចនគរបាលចរាចរណ៍ប្រាប់ថា ពេលកើតហេតុ ប្តីបានជិៈម៉ូតូម៉ាកហុងដា Spacy I ពណ៌ក្រហមខ្មៅ គ្មានស្លាកលេខ បានឌុបប្រពន្ធ បើកវ៉ាជែង ក្នុងស្ថានភាពគ្រោះថ្នាក់ ដួលចូល សឺមីរ៉ឺម៉ក រថយន្តធុនធំ (រថយន្តថៃ) ក្បាលរថយន្ត ពាក់ស្លាកលេខ Thailand 7I-5383 ចំណែក ស៊ឺមីរ៉ឺម៉ក ពាក់ស្លាកលេខ Thailand 7I-5551 បើកស្របទិសគ្នា ពីទិសលិចទៅកើត បណ្តាលឲ្យស្ត្រីរងគ្រោះបែកក្បាលស្លាប់ និងប្តីរងរបួសសើរស្បែង។

ក្រោយពេលកើតហេតុអ្នកបើកបររថធុនធំខាងលើ សង្ស័យជាជនជាតិថៃ ចុះរត់គេចបាត់ស្រមោល។ សពត្រូវបានរថយន្តសង្គ្រោះដឹកយករក្សាទុកនៅវត្តបាលិលេយ្យដើម្បីរៀបចំដឹកបន្តទៅស្រុកកំនើត ចំណែករថយន្តត្រូវយកមកទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដោះស្រាយតាមច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *