អ្នកគ្រូ​ក្រមុំ​ស្រស់ស្អាតម្នាក់បាន​សម្រេច​ចងក​សម្លាប់​ខ្លួនឯងទាំងយប់ដោយសារ…….

អ្នកគ្រូ​ក្រមុំ​ម្នាក់បាន​សម្រេច​ចង.ក​សម្លាប់​ខ្លួនឯង នៅ​ម៉ោង​៨​យប់ ថ្ងៃ​ទី​០៣​ ខែមេ​សា ឆ្នាំ២០១៩ ស្ថិត​នៅ​ក្នុងផ្ទះ​របស់​ខ្លួន ក្នុង​ភូមិ​ស្ថាពរ​២ ឃុំ​អំពិល​ប្រាំ​ដើម ស្រុក​ប​វេ​ល ដោយសារ​នាង​ខឹងម្ដាយ​ស្ដី​បន្ទោស​​រឿង​ដើរ​លេង​ភ្លេច​ផ្ទះ​ ។​​លោក​សុខ សា​រិ​ន អធិការ​ស្រុក​ប​វេ​លឱ្យដឹងថា ជន​រង​គ្រោះ​ឈ្មោះ​មុំ មិថុនា ​​អាយុ​២០​ឆ្នាំ ជា​​គ្រូបង្រៀន​ជាប់កិច្ចសន្យា និង​រស់នៅ​ភូមិ​-​ឃុំកើតហេតុ​ ។ ជន​រង​គ្រោះ​បាន​យក​ក្រ​មាចង.ក​សម្លាប់​ខ្លួន​នៅ​ក្នុងផ្ទះ ហើយ​ក្រុម​គ្រួ​សារបាន​ភ្ញាក់ផ្អើល​ ក្រោយ​ពី​ឃើញ​ហេ​តុការណ៍នេះ តែ​នាង​បាន​ស្លាប់​ទៅ​ហើយ​ ។

លោក​អធិការ​បាន​បញ្ជាក់​ថា ក្រោយ​កើតហេតុ​ លោក​មេ​ភូមិ​បាន​រាយ​ការ​ណ៍មក​លោក ហើយ​កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ​ទាំង​យប់​ភ្លាម​ៗ​​ដែរ ​។ លោក​ថា មូលហេតុ​ដែល​នាំ​ឲ្យ​នាង​ធ្វើ​អត្ដឃាត បើ​តាម​ការ​សាកសួរ​ក្រុម​គ្រួ​សារបាន​អះអាង​ថា នាង​ខឹង​នឹង​ម្ដាយ​ស្ដីបន្ទោស​ ទើប​សម្រេច​បញ្ចប់ជីវិត​បែប​នេះ​។​

​បើ​តាម​សាក្សី​បាន​និយាយទៀត​ថា នាង​មុំ មិថុនា ជា​គ្រួ​បង្រៀន​ជាប់កិច្ចសន្យា​នៅ​ក្នុង​មូលដ្ឋាន​។ ប៉ុន្តែ​មួយ​រយៈកន្លង​ទៅ​នេះ នាង​តែង​ត្រូវ​ម្ដាយ​ស្ដីបន្ទោស​ជា​ញឹក​ញាប់ ដោយសារ​នាង​ដើរ​ផឹកស៊ី​សប្បាយ​ជាមួយ​មិត្តភក្ដិ​ភ្លេច​ផ្ទះ​សម្បែង ភ្លេច​ការងារ តែ​មិន​នឹក​ស្មាន​ នាង​គិត​ខ្លី​ដល់​ថ្នាក់​ធ្វើ​អត្ដឃាត​បែប​នេះ​សោះ​ ។​

​លោក​សុខ សា​រិ​ន អធិការ​ស្រុក​ប​វេ​លបាន​ប្រាប់​ថា បើ​តាម​ការ​បំភ្លឺ​ពី​ក្រុម​គ្រួសារ​​នាង គឺ​មូលហេតុ​ដែល​នាង​សម្រេច​បញ្ចប់ជីវិត​បែប​នេះ នាង​ពិតជា​ខឹង​ស​ម្បានឹង​ម្ដាយ​ស្ដីបន្ទោស​រឿង​នាង​ដើរ​លេង​ភ្លេច​ផ្ទះ​មែន​។ លោក​បាន​បញ្ជាក់​ថា ក្រោយ​កើតហេតុ កម្លាំង​ជំនាញ​បាន​សហការ​ជាមួយ​គ្រួ​ពេទ្យ​មូលដ្ឋាន​ចុះ​ពិនិត្យ​សាក​សព​អ្នក​គ្រួ​ដល់​កន្លែង​កើតហេតុ​ ។ ហើយ​បើ​តាម​មន្ត្រី​ជំនាញ​និង​គ្រួ​ពេទ្យ​បាន​អះអាង​ថា នារី​រង​គ្រោះ​ពិតជា​បាន​ធ្វើ​អត្ដឃាត​ខ្លួនឯង​ដោយ​ចងក​មែន។

ប្រភព៖​FB គង់ សម្បត្តិ

Leave a Reply

Your email address will not be published. Required fields are marked *