កម្មពៀរពិតជាមាន ! លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បញ្ជាឱ្យសមត្ថកិច្ចចាប់ខ្លួនឃាតកដែលកាត់ក្បាលយាយចៅ២នាក់យ៉ាងឃោរឃៅ…..

កំពង់ចាម៖លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានបញ្ជាសមត្ថកិច្ចពាក់ព័ន្ធតាមចាប់ខ្លួនឃាតកឱ្យខានតែបាន ដែលសម្លាប់យាយចៅ២នាក់ ដោយកាត់ក្បាលយ៉ាងឃោរឃៅបំផុត ខណៈមហាជនថ្កោលទោសយ៉ាងខ្លាំងក្លា ។

ឃាតកម្មមួយដ៏សាហាវ បានកេីតឡេីងក្នុងស្រុកព្រៃឈរ ដោយមិនទាន់ដឹងមូលហេតុអ្វី បានជាឃាតកសម្លាប់កាត់ក្បាលជីដូន និងចៅស្រីយកក្បាលទៅបាត់ បន្សល់ទុកដងខ្លួនក្រោយផ្ទះចម្ងាយ ៣៥០ម៉ែត្រ ។

ហេតុការណ៍នេះ បានកេីតឡេីងនៅយប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិ ទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

បេីតាមសមត្ថកិច្ច បានឲ្យដឹងនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ថា ជនរងគ្រោះមានឈ្មោះ ពូ អូន អាយុ ៦៥ឆ្នាំ ភេទស្រី ដែលត្រូវជាជីដូនក្មេងស្រីឈ្មោះ ខេង សាវឿន មានអាយុ ៦ឆ្នាំ មានទីលំនៅស្ថិតក្នុងភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

ក្រោយពីទទួលដំណឹងភ្លាមៗ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានបញ្ជាឲ្យកងកម្លាំងសមត្ថកិច្ចបានចុះស្រាវជ្រាវ និងកំណត់មុខសញ្ញាជនបង្ក ដោយធ្វេីកោសល្យវិច័យលេីសាកសពជនទាំងពីរនាក់នោះ ។

មហាជនចាត់ទុកថា នេះជាឃាតកម្មដ៏ព្រៃផ្សៃ និងឃោរឃៅបំផុត ដែលមិនអាចលេីកលែងឱ្យឃាតកបានឡើយ ៕

 

Leave a Reply

Your email address will not be published. Required fields are marked *