បងស្រីម្នាក់ បានសុំអង្វរសម្តេចតេជោ អោយដោះលែងលោក ផែង វណ្ណៈ វិញទៅ ព្រោះតែលោកផែង វណ្ណៈ….

លោក ផែង វណ្ណៈ ត្រូវបានមេធាវីរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចប្ដឹងលោក ផែង វណ្ណៈពីបទបរិហារកេរ្ដិ៍ ពាក់ព័ន្ធធ្វើឲ្យប្រជាពលរដ្ឋ មានការយល់ច្រឡំមកលើសម្ដេចតេជោ ហ៊ុន សែន មានការពាក់ព័ន្ធទៅលើការស្លាប់ របស់លោក បណ្ឌិត កែម ឡី។

ទន្ទឹមនឹងនេះផងដែរ តុលាការបានសម្រេច ចោទប្រកាន់ លោក ផែង វណ្ណៈ តាមបណ្តឹងមេធាវីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំនួន២បទល្មើស ដែល លោក ផែង វណ្ណៈ អាចនឹងប្រឈម មុខជាប់ពន្ធនាគាររហូតដល់២ឆ្នាំឯណោះ តាមមាត្រា៤៩៤ មាត្រា៤៩៥ និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ។ ដោយឡែកយោងតាមរយៈគេហទំព័រ ហ្វេសប៊ុក មួយមានឈ្មោះថា មុំ សំបូ បានអង្វរទៅដល់សម្ដេច ហ៊ុន សែន ឲ្យដោះលេងគាត់វិញទៅ និងគ្រាន់តែអប់រំលោក ផែង វណ្ណៈ បន្ដិចបានហើយ ដោយនៅក្នុងខ្លឹមសារនោះ គណនីខាងលើបានសរសេរថា៖”សុំដោះលែងគាត់វិញទៅសម្ដេចអើយ គាត់មិនមានចេតនា បង្កការញ៉ុះញ៉ង់ឡើយ ក្រាន់គាត់និយាយជ្រុលបន្តិច អាចឲ្យគាត់ផ្ដឹតមេដៃអប់រំគាត់ទៅបានហើយ ទោះយ៉ាងណាគាត់ក៍ជាមន្ត្រីល្អដែរ។ក្រែងសម្ដេចថាមិនត្រូវធ្វើជាមន្ត្រីជើង១០ឬមន្ត្រីគ្រាប់ល្ពៅទេ តែត្រូវធ្វើជាមន្ត្រីជើងពីរចេះជួយពលរដ្ឋ បំរើពលរដ្ឋនោះអី?? ហើយក្រែងសម្ដេចឲ្យមន្ត្រី ទាំងអស់និយាយការពិតនោះអី?? ផែងវណ្ណះគាត់មិនមានចេតនា និយាយថាឲ្យសម្ដេចឡើយ។ គាត់គ្រាន់ប្រៀបធៀបគ្នា តែជ្រុលបន្តិចតើ គាត់មិនមានគំនិតអាក្រក់ឡើយ គាត់ខំធ្វើការងារជួយបក្ស ជួយពលរដ្ឋច្រើនណាស់”៕

Leave a Reply

Your email address will not be published. Required fields are marked *