មុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន ២ នាក់ ត្រូវនគរបាលក្រុងខេមរភូមិន្ទឃាត់ខ្លួន…..

មុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន ២ នាក់ ត្រូវនគរបាលក្រុងខេមរភូមិន្ទឃាត់ខ្លួន
កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១៤.០០ នាទីរសៀល កម្លាំងអធិការក្រុងខេមរភូមិន្ទ បង្ក្រាបបានករណី ជួញដូររក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ១ ករណី នៅចំណុចភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន ២ នាក់ ៖
១.ឈ្មោះ ម៉ាន ពិលសារី ហៅអាស្រី ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ មានលំនៅ បច្ចុប្បន្ន ភូមិ.សង្កាត់កើតហេតុខាងលើ ។
២.ឈ្មោះ សើ អ៊ីម ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ នេសាទ ទីលំនៅបច្ចុប្បន្ន ភូមិ . សង្កាត់កើតហេតុ ឃាត់តាមដីការបង្គាប់របស់សាលាដំបូងខេត្ត។
•• ដកហូតបានវត្ថុតាង ៖ ម្សៅក្រាមព៌ណសថ្លា ម៉េតំហ្វេតាមីន ៦ កញ្ចប់តូច និងសម្ភារៈមួយចំនួនទៀត ។
ករណីនេះ កម្លាំងយើងកំពុងបំពេញសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់។

Leave a Reply

Your email address will not be published. Required fields are marked *