អាសូណាស់…ទើបតែសម្រាលកូនដំបូងហើយ គេងៗស្លាប់ទៅទាំងមិនបាន​លាប៉ាម៉ាក់ ប្ដីនិង​កូនមួយ​ម៉ាត់សោះ…

អាសូណាស់…ទើបតែសម្រាលកូនដំបូងហើយ គេងៗស្លាប់ទៅទាំងមិនបាន​លាប៉ាម៉ាក់ ប្ដីនិង​កូនមួយ​ម៉ាត់សោះ…

ភ្នំពេញ បុរសជាប្តីបានសរសេររៀបរាប់លើគណនីហ្វេសប៊ុក​របស់​ខ្លួន​​ទាំង​អួល​ដើម​ក​អាសូរ​ប្រពន្ធ​ថា៖

«អូន​ចិត្ត​ដាច់​ពេក​ហើយ​អូន​ ទៅ​ចោល​កូន​ ទាំង​កូន​យើង​នៅ​តូច បើ​មាន​ជាតិ​ក្រោយ​បង​សូម​ឲ្យ​​យើង​ទាំង​ពីរ​នាក់​ជា​ប្ដី​ប្រពន្ធ​ជា​មួយ​គ្នា​ទៀត​ណា​អូន តែ​ជាតិ​ក្រោយ​បង​សូម​ឲ្យ​អូន​មាន​អាយុ​វែង​ជាង​នេះ​ហើយ​យើង​រស់​នៅ​ជាមួយ​គ្នា​ដល់​ចាស់​រៀងៗ​ណា​អូន​ណា»។ ក្នុង​នោះ​ដែរ​មាន​គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ​ Bong Nha ​ដែល​អះ​អាង​ថា​ជា​បង​បាន​សរសេរ​រៀប​រាប់​ទាំង​ស្ដាយ​ស្រណោះ​ថា៖

«ប្អូន​ស្រី​ដ៏​ល្អ​របស់​បង​អើយ​ ហេតុ​អ្វី​ប្អូន​ទៅ​លឿន​យ៉ាង​នេះ ទើប​តែ​បង្កក់​កូន​ប្រុស​ម្សិល​មិញ​នេះ​សោះ។ ប្អូន​ស្រី​រឹងមាំ​ខ្លាំង​ណាស់​កន្លង​មក​ ហេតុ​អ្វី​ថ្ងៃ​នេះ​ទន់​ខ្សោយ​ម៉្លេះ​ឲ្យ​មច្ចុរាជ​ឆក់​យក​ជីវិត​បាន បង​មិន​នឹក​ស្មាន​ថា​ប្អូន​ទៅ​ទាំង​ក្មេង​វ័យ​បែប​នេះ​សោះ​សូម​ដួង​វិញ្ញាណក្ខន្ធ​ប្អូន​ស្រី​ទៅ​កាន់​សុគតិភព»។ យោង​តាម​រយៈ​គណនី​ហ្វេសប៊ុក​ខាង​នោះ​ក៏​បាន​អះ​អាង​ផង​ដែរ​ថា ​ជន​រងគ្រោះ​ខាង​លើ​​​ទើប​សម្រាល​កូន​បាន​ប្រមាណ​១ខែប៉ុណ្ណោះ ​គាត់ស្លាប់បណ្ដាលមកពីជំងឺគាំងបេះដូង៕

Leave a Reply

Your email address will not be published. Required fields are marked *