ករណីរំលោភទៀតហើយ! ព្រៃផ្សៃណាស់ បង្ខំរួមភេទជាមួយក្មេងស្រី មិនទាន់ពេញវ័យ ត្រូវជាប់ខ្នោះរបស់ប៉ូលីស…

៚ក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល
@ ព្រៃផ្សៃណាស់ បង្ខំរួមភេទជាមួយក្មេងស្រី មិនទាន់ពេញវ័យ ត្រូវជាប់ខ្នោះរបស់ប៉ូលីស…
៙ ករណីរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ
កើតហេតុថ្ងៃទី ១៣.០៣.២០១៩ វេលាម៉ោង២០.០០នាទី នៅចំនុចលើគ្រែលក់នំ ក្នុងបរិវេណវត្តសាលាអណ្ដែត ភូមិអណ្ដូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
**ជនរងគ្រោះឈ្មោះ ប ស ឡ ភេទ ស្រី អាយុ១៤ឆ្នាំ (១២.០៤.២០០៤) ជនជាតិខ្មែរ មានទីលំនៅភូមិ អណ្ដូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរជាសិស្ស
**ជនសង្ស័យ ឈ្មោះអៃ អុន ហៅលាង ភេទប្រុស អាយុ ២៨ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិអណ្ដូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង មុខរបរកម្មករសំណង់ ។
**សភាពរឿងហេតុ៖ នៅថ្ងៃទី ១៣.០៣.២០១៩ វេលាម៉ោង ២០.០០នាទី ឈ្មោះ អៃ អុន ហៅលាង បានបបួលហៅ ឈ្មោះ ប ស ឡ ទៅក្នុងបរិវេណវត្តសាលាអណ្ដូង ដែលមានគ្រែលក់នំ ហើយជនសង្សយ័ បានចាប់ឈ្មោះ ប ស ឡ ផ្ដួលទៅលើគ្រែ រួចចាប់ស្រាតខោជនរងគ្រោះ ហើយខ្លួន(ជនសង្សយ័)បានស្រាតខោត្រឹមក្បាលជង្គង់ និងបានយកប្រដាប់ភេទ ដាក់ដាក់ចូល ប្រដាប់ភេទជនរងគ្រោះ ភ្លាមនោះជនរងគ្រោះឈឺពេក ក៏រើបំរះ ហើយជនសង្ស័យក៏ឈប់សកម្មភាពតែម្ដង ។
លុះដល់ថ្ងៃទី ១៤.០៣.២០១៩ វេលាម៉ោង ១១.៣០នាទី ក្រុមគ្រួសារជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ហើយសមត្ថកិច្ចប៉ុស្តិ៍ បានកោះហៅជនសង្ស័យមកសាកសួរ ជនសង្សយ័បានសារភាពថា:ខ្លួនពិតជាបានរួមភេទជាមួយជនរងគ្រោះពិតប្រាកដមែន ។
**ករណីនេះកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។

 

Leave a Reply

Your email address will not be published. Required fields are marked *