បានឈរទ្រហ៊ោយំមើលអគ្គីភ័យឆាបឆេះផ្ទះខ្ទេចគ្មានសល់……

រត់ជាន់ជើងគ្នា…! អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ២ខ្នងខ្ទេចគ្មានសល់…

កំពង់ចាម៖ អគ្គីសភ័យមួយបានឆាបឆេះ ផ្ទះឈើរបស់ប្រជាពលរដ្ឋចំនួន២ខ្នង ប្រក់ក្បឿង ខ្ទេចស្ទើរគ្មានសល់ ដែលបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១១ និង៣០នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ភូមិថ្មី ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។
ក្រោយពីទទួលបានព័ត៌មានភ្លាម ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានចុះជួយអន្តរាគមន៍ជួយបញ្ជាកងកម្លាំងសមត្ថកិច្ចបាញ់ពន្លត់ដោយប្រើប្រាស់រថយន្តអស់បីគ្រឿង និងប្រើទឹកបួនរថយន្តផងដែរ។
គួរបញ្ជាក់ផងដែរថា អគ្គីសភ័យនេះបានឆាប់ឆេះផ្ទះសម្បែងពលរដ្ឋចំនួន២ខ្នង ខូចខាតសម្ភារៈទ្រព្យសម្បត្តិអស់មួយចំនួន និងសត្វគោចំនួន២ក្បាលត្រូវអគ្គិភ័យឆេះងាប់ក្នុងភ្លក់ភ្លើង។
ឯកឧត្ដម គួច ចំរើន បានស្នើឲ្យកងកម្លាំងសមត្ថកិច្ចបន្តខិតខំជួយដោះស្រាយរាល់ទុកលំបាករបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន និងព្យាយាមផ្សព្វផ្សាយលើបញ្ហាអគ្គីសភ័យ គឺធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋជួយរក្សាទឹក និងមានឧបករណ៍ពន្លត់អគ្គីសភ័យប្រចាំផ្ទះរៀងៗ ដើម្បីជួយទប់ស្កាត់បន្ទាន់។
ឯកឧត្តមបានជំរុញឲ្យកងកម្លាំងពន្លត់អគ្គីសភ័យបន្តត្រៀមបច្ចេកទេស ទឹកដើម្បីជួយសង្គ្រោះ និងទប់ស្កាត់លើបញ្ហាអគ្គិសភ័យនេះផងដែរ ។
ប្រភព ៖ Fb

 

Leave a Reply

Your email address will not be published. Required fields are marked *