ក្តៅៗ មានករណី គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើដងផ្លូវជាតិលេខ៤វន្លោះគីឡូម៉ែត្….

ប្រភព៖ Soam Pheaktra

ស្រុកព្រៃនប់៖ នៅវេម៉ោង៨:១៤នាទី ថ្ងៃទី១៤.០៣.០១៩ មានករណី គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើដងផ្លូវជាតិលេខ៤វន្លោះគីឡូម៉ែត្រលេខ១៧០-១៧១ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ រវាងរថយន្តនិងម៉ូតូ រថយន្តម៉ាកតាកូម៉ា ពណ៌ខ្មៅ ពាក់ផ្លាកលេខពាក់ផ្លាកលេខភ្នំពេញ 2AY-01 85បើកបរដោយឈ្មោះវឹង ឃុនភឹង ភេទប្រុស អាយុ២៨ឆ្នាំ ជាជនជាតិចិន ស្នាក់នៅខេត្តព្រះសីហនុ ។ ក្នុងទិសដៅ ខេត្តព្រះសីហនុ ទៅភ្នំពេញ មកដល់ចំណុចខាងលើ រថយន្តមានល្បឿនលឿន ធ្លាក់កៅផ្លូវ បួងចង្កូតមកវិញ បានជ្រុលក្រឡាប់ធ្លាក់ទៅខាងឆ្វេងដៃនិងប៉ះម៉ូតូមួយម៉ាកC125ពណ៌ខ្មៅ ពាក់ផ្លាកលេខព្រះសីហនុ1E-09 97 បើកបរដោយឈ្មោះសុខ រស្មី ភេទប្រុស អាយុ២៩ឆ្នាំ មុខបរបរ នេសាទ មានទីលំនៅ ភូមិម៉ុងឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ ក្នុងទិសដៅ បញ្ចាសគ្នា ករណីពុំមានអ្នករងបួសឡើយ ៕

Leave a Reply

Your email address will not be published. Required fields are marked *