កុំដាច់ចិត្តអូសរំលងអី! សូមជួយស៊ែរ អោយកូនគាត់បានឃើញផង! ម្តាយអង្គុយពិបាកចិត្ត ព្រោះតែបាត់កូនស្រីរយះពេល៣ ថ្ងៃហើយ ដោយគាត់សុំអោយ….(មានវីដេអូ)

អ៊ុំស្រីម្នាក់ដែលមានឈ្មោះ សេង អ៊ុន អាយុ ៥៣ឆ្នាំ ដោយបានបាត់កូនស្រី ចំនួន៣ថ្ងៃរួចមកហើយ ដោយមុនដំបូង រូបនាងបានដើរទៅផ្សារ ទៅមើលបងរបស់ខ្លួនលក់អីវ៉ាន់ ហើយបងរបស់នាងក៏បានដេញអោយមកផ្ទះវិញ ពេលនាងដើរបានដល់ពាក់កណ្ដាលផ្លូវ ក៏បានតេទូរស័ព្ទមកបងរបស់នាង ដោយបានស្រែកយំហើយនិយាយថា ចាន់អើយមានគេតាមខ្ញុំពីក្រោយ ចាន់ឯងមកអោយលឿន។

ហើយពេលនោះបងរបស់នាង ក៏បានតេទៅវិញ ប៉ុន្ដែមិនចូល ក៏រត់ទៅមើល ស្រាប់តែបាត់នាងតាំងពីពេលនោះទៅ ចំពោះការបាត់នេះ គឺមានរយៈពេល ៣ថ្ងៃមកហើយ តាំងពីថ្ងៃទី៩ ខែមិនា រហូតមកដល់ថ្ងៃនេះទី១១ ខែមិនា។ ទទឹមនឹងនេះផងដែរ ក្មេងស្រីដែលបានបាត់ខ្លួនមានឈ្មោះ យឿង សុជាតិ ភេទស្រី អាយុ១៤ឆ្នាំ កំពស់ ១.៥០ម៉ែត្រ ទំងន់ក្បែរ៧០គីឡូ។ចំពោះភិនភាគនៃការស្លៀកពាក់វិញ គឺពាក់ខោខូយបូវ អាវខូយបូវ អាវពីក្នុងពណ៌ខ្មៅ។ ចំនែកឯការបាត់ខ្លួនរបស់នាង គឺនៅ ក្នុងផ្សារឈូកមាស ស្ថិតនៅសង្កាត់គោកឃ្លៀង ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។ ជាចុងក្រោយអ៊ុំស្រី សេង អ៊ុន សំណូមពរដល់មហាជន ប្រសិនបើជួបប្រទះកូនរបស់គាត់សូមជួយធ្វើការទាក់ទង ដើម្បីជួយស្វែររកដោយលេខទូរស័ព្ទ 081 687839 017270139។

https://web.facebook.com/TVOfficialChannel/videos/750595851988699/?t=0

Leave a Reply

Your email address will not be published. Required fields are marked *